គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅសៀមរាប សម្រេចបានជាង៦៦ភាគរយ (Video Inside)

គម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបសម្រេចបានជាង៦៦%ហើយបើទោះបីខេត្តសៀមរាបកំពុង រង នឹងការគម្រាមជម្ងឺឆ្លងកូវីដ១៩យ៉ាងណាក្តី។ ការបញ្ជាក់នូវទំហំដែលសម្រេចបាននេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ វីដេអូពីចម្ងាយនៅថ្ងៃទី១៥កក្កដានេះក្រោមការចូលរួមពីសម្តេចពិជ័យសេនាទៀបាញ់ ដែលជាប្រធានគណៈកម្ម ការអន្តរក្រសួងដឹកនាំការសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុមសៀមរាប។

លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, ទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រី ក្រសួងសាធារណការ, រដ្ឋមន្ត្រីក្រសួងធនធានទឹកលោក លឹម គានហោ និងមន្ត្រីអន្តរក្រសួងដែលជាប់ពាក់ព័ន្ធ បានអញ្ជើញចូលរូមក្នុងពិធីនោះផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាក្នុងរយៈពេល៧ខែកន្លងមក នេះ គិតចាប់តាំងពីមានការសាង សង់លើកដំបូងតាំងពីថ្ងៃទី៣០វិច្ឆិកាឆ្នាំ២០២០នោះមក ការស្ថាបនាផ្លូវ ទាំង ៣៨ខ្សែ បានសម្រេចបាន៦៦,៣៤% ហើយ។ ផ្លូវទាំង៣៨ខ្សែនោះ នឹងត្រូវបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២១ ។ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែ ប្រវែងសរុបជាង១០៨ គីឡូម៉ែត្រ ត្រៀមនឹងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង១៤៩លានដុល្លារ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner