ជនពិការជាង៤០០នាក់ ទទួលព្រះរាជអំណោយព្រះមហាក្សត្រនិងសម្តេចម៉ែ (Video Inside)

ជនពិការជាង៤០០នាក់ក្នុងរាជធានីភ្នំពេញ បានទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ និងសម្ដេចម៉ែ។ ព្រះ រាជអំណោយដល់ជនពិការចំនួន ៤៤៦នាក់ បានធ្វើឡើងនៅថ្ងៃទី១៥កក្កដានេះ ក្នុងពិធីមួយ នៅអនុវិទ្យា ល័យ ចតុមុខ ក្នុងសង្កាត់ចតុមុខ នៃខណ្ឌដូនពេញ តាមរយៈ ព្រះរាជតំណាង សម្តេចចៅហ្វាវាំងគង់សំអុល។ ព្រះរាជអំណោយសម្រាប់ជនពិការទាំងឡាយនោះ រួមមានម្នាក់ៗ ទទួលបានអង្ករចំនួន៥០គីឡូក្រាម, មី១កេស តូច, ត្រីខ១០កំប៉ុង, ម៉ាស១ដុំ, អាវយឺតមួយ, ឃីត១កញ្ចប់រួមមានមុង១, ភួយ១, សារុង១ និងថវិកា២០ម៉ឺនរៀល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner