ជនជាតិ​​អាហ្វហ្គានីស្ថាន​នជាង​ ៣០០ នាក់​បាន​ភៀស​ខ្លួន​ចូល​ទៅតាហ្ស៊ីគីស្ថាន​ខណៈអសន្ដិសុខ

មឹង​ ច័ន្ទ​សុម៉ា​នីតា​

យ៉ាង​ហោច​ណាស់​មាន​ ជនភៀស​ខ្លួន​ចំនួន​ ៣៤៧​ នាក់​មក​ពី​ ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ឆ្លងចូល​ទៅក្នុង​ប្រទេស​អាស៊ី​កណ្តាល​មួយ​គឺ​ប្រទេស​ តាជីគីស្ថាន​ យ៉ាង​ច្រើន​ក្នុង​រយៈពេលតែ​ពីរថ្ងៃ​ ដោយសារពួកគេ​ចង់​ភៀស​ខ្លួន​ ពីការគំរាមកំហែង​ពី​សំណាក់​យុទ្ធជន​តាលីបង់នៅពេល​ដែល​កងកម្លាំង​បរទេស​បាន​ដកថយ​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​Khovar ដែល​ដក​ស្រង់​សម្តី​ មន្រ្តី​ការពារ​ព្រំដែន​ តាហ្ស៊ីគីស្ថាន​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ ជនភៀស​ខ្លួន​ទាំងនោះ​ “សម្រេចចិត្ត​ភៀស​ខ្លួន​ ពីពួក​តាលីបង់ដើម្បី​រក្សា​អាយុជីវិត​របស់​ពួកគេ”​ ។

កាលពី​ខែ​មិថុនា​ ក្រុម​តាលីបង់​បាន​រឹបអូស​បាន​តំបន់តាម​ព្រំដែន​ Shir Khan Bandar ​របស់​ប្រទេស​ អាហ្វហ្គានីស្ថាន​ ដែលមានទីតាំង​នៅ​ភាគខាង​ជើង​ប្រទេស​ អាហ្វហ្គានីស្ថាន​ដែលមាន​ចម្ងាយ​ប្រហែល​ ៥០ គីឡូម៉ែត្រ​ពីទីក្រុង​ Kunduz​ ។ ជនជាតិ​តាហ្ស៊ីគីស្ថាន​បាន​និយាយ​ថា​ជនភៀស​ខ្លួន​ទាំងនោះ​រួមមាន​ក្មេង​ប្រុស​ប្រហែល​ ៦៤ ​នាក់​និង​ក្មេងស្រី ​១១៣ នាក់​បាន​ឆ្លង​ពីខេត្ត ​Badakhshan របស់​អាហ្វហ្គានីស្ថាន​ដោយនាំ​យក​ហ្វូងសត្វ​មក​ជាមួយ​ផង​។

នៅថ្ងៃពុធនេះ​ដែ​ររដ្ឋ​មន្រ្តី​ការ​បរទេស​ នៃ​អង្គការ​សហប្រតិបត្តិកា​រសៀងហៃ ​(SCO) បាន​អំពាវនាវ​ដល់​ភាគី​អាហ្វហ្គានីស្ថាន​និង​ក្រុម​តាលីបង់​ឱ្យ​បញ្ឈប់​អំពើ​ហឹង្សា​និង​ចាប់ផ្តើម​ការចរចា​សន្តិភាព​អំពី​អនាគត​របស់​ប្រទេស​។

នៅក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​ នៅក្នុង​រដ្ឋ​ធានី​ តាហ្សុគុ​នៃប្រទេស​តាហ្ស៊ីគីស្ថាន​ ក្រុម​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស ​SCO បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការកើន​ឡើង​នៃ​ការប្រមូល​ផ្តុំក្រៅ​ច្បាប់​និង​ក្រុម​ប្រដាប់​អាវុធ​នៅ​ភាគខាង​ជើង​នៃ​ប្រទេស​។

ប្រភព៖

More than 300 Afghans flee into Tajikistan as Taliban advances

https://www.aljazeera.com/news/2021/7/14/more-than-300-afghans-flee-into-tajikistan-as-taliban-advances

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner