ម៉ាឡេស៊ីអនុម័តអោយចាក់វ៉ាក់សាំង Sinopharm និង Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់ (មានវីដេអូ)

ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានផ្តល់ការអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនឱសថ Sinopharm របស់ចិន ។
អគ្គនាយកផ្នែកសុខភាពរបស់ម៉ាឡេស៊ីលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុករបស់ម៉ាឡេស៊ី ឌូហ្វាម៉ា (Duopharma) ត្រូវបានចុះបញ្ជី ដើម្បីទទួលបន្ទុកនាំចូលវ៉ាក់សាំងចិន Sinopharm ។ កន្លងមក ក្រុមហ៊ុន ឌូហ្វាម៉ា ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់រុស្ស៉ី Sputnik V ចំនួន៦.៤លានដូសដល់រដ្ឋាភិបាលម៉ាឡេស៊ីផងដែរ ។ នាពេលថ្មីៗនេះ ម៉ាឡេស៊ីក៏ទើបតែបានអនុម័តអោយចាក់វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Janssen ផងដែរ ក្រោយវ៉ាក់សាំងចាក់តែមួយដូសនេះ បានទទួលភ្លើងខៀវសម្រាប់ការប្រើប្រាស់បន្ទាន់ ពីអង្គការសុខភាពពិភពលោក (WHO) ។
សូមជម្រាបថា ម៉ាឡេស៊ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៊ីសម្រេចការចាក់វ៉ាក់សាំងបានជាង១២.៦៤លានដូស ក្នុងនោះមនុស្សជាង៤លាននាក់ ឬស្មើនឹង១២.៣ភាគរយនៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner