រឿងអាស្រូវរបស់ព្រះចៅអធិការវត្តភ្នំលាវ ខេត្តកំពតជាមួយស្ត្រីមេម៉ាយបើកកកាយការពិត (Video Inside)

រឿងចម្រូងចម្រាសមួយនៃការចោទប្រកាន់រវាងព្រះសង្ឃនិងស្ត្រីមេម៉ាយមួយរូបនៅក្នុងខេត្តកែបក្នុង សប្តាហ៍ នេះ ត្រូវបានគេទម្លាយនូវអាថ៌កំបាំងដែលជាប់ទាក់ទងទាំងអស់ហើយ ប៉ុន្តែព្រះចៅអធិការវត្តភ្នំលាវ ព្រះនាមម៉ៅ សឺយព្រះជន្ម៣៣ព្រះវស្សា នៅតែបន្តមិនព្រមសារភាព។

គណសង្ឃនៃមេគណខេត្ត, ព្រះវិន័យធម៌ខេត្ត, មន្ត្រី រដ្ឋបាលខេត្ត, ប្រធានមន្ទីរធម្មការខេត្ត សុទ្ធតែបាន បានបញ្ជាក់នូវភស្ថុតាងដែលបង្ហាញជាកំហុសប្រព្រឹត្តសេព មេថុនរបស់ព្រះចៅអធិការវត្តភ្នំលាវ, ក្នុងនោះរួមទាំងមានសម្លេងសារភាពរបស់ព្រះអង្គម៉ៅ សឺយ ដែលទទួល កំហុសនោះថែមទៀត ប៉ុន្តែព្រះអធិការវត្តអង្គនោះ នៅតែមិនទទួលកំហុស ទន្ទឹមនឹងមានអ្នកភូមិនិងអាចារ្យវត្ត ដែលមិនទាន់ដឹងរឿងពិត នៅតែបន្តជឿថាព្រះចៅអធិការវត្តភ្នំលាវ នៅតែមានភាពល្អបរិសុទ្ធដែលគេតែងធ្លាប់ កោតគោរព។

ក្នុងការបកស្រាយបំភ្លឺបន្ថែមទៀតកាលពីថ្ងៃទី១៥កក្កដា ព្រះវិន័យធម៌ខេត្តកែប ព្រះអង្គយ៉ាសុបុល បានមានដីកាបញ្ជាក់ជុំវិញរឿងអាស្រូវរបស់ព្រះម៉ៅសឺយ និងបន្ថែមថាព្រះចៅអធិការវត្តភ្នំលាវនោះ ក្រោយការ សារភាពនូវកំហុស បានទូលថ្វាយព្រះមេគណខេត្តព្រះអង្គតេនរ៉េមថានឹងចាកសិក្ខាបទនៅថ្ងៃទី៨កក្កដា, ប៉ុន្តែ ក្រោយមកស្រាប់តែប្រែក្រឡះវិញ។

ព្រះចៅអធិការវត្តភ្នំលាវព្រះនាមម៉ៅ សឺយព្រះជន្ម៣៣ព្រះវស្សា ដែលជាព្រះ អនុគណស្រុក ដំណាក់ចង្អើរ ខេត្តកែប ក្នុងរបាយការណ៍ត្រូវគេបញ្ជាក់ថាព្រះអង្គមានស្នេហាលួចលាក់ជាមួយនឹងស្ត្រី ឈ្មោះង៉ែត រ៉ាមី ហៅម៉ី រស់នៅ ភូមិភ្នំ លាវ, ឃុំពងទឹក នៃស្រុកដំណាក់ចង្អើរ រយៈ ពេល ៤ឆ្នាំមក ហើយ។ ស្ត្រីឈ្មោះម៉ីនោះ គឺជាបុគ្គល ដែលបានប្តឹងបង្ហាញភាពមិនល្អរបស់ព្រះចៅអធិការវត្តភ្នំលាវនោះដើម្បីការរកយុត្តិធម៌ជួនចំពោះរូបនាង។

សេចក្តីរាយការណ៍របស់រដ្ឋ បាលខេត្តបានឲ្យដឹងថា គេនៅរង់ចាំការចាត់វិធានការចុងក្រោយពីក្រសួងធម្មការ និងសាសនាដើម្បីការអនុវត្ត ច្បាប់រក្សានូវភាពល្អផូរផង់របស់ព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner