ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤៧នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៧នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខកើនឡើងមកវិញចំនួន ៤នាក់ ធៀបនឹងការឆ្លងកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តការ រកឃើញឆ្លងថ្មីក្នុងខេត្តត្បូងឃ្មុំនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ២នាក់, ស្រុកត្បូងឃ្មុំ ១៦នាក់, ស្រុកតំបែរម្នាក់, ស្រុកពញាក្រែក ៩នាក់, ស្រុកអូរាំងឪ ៨នាក់,ស្រុកក្រូចឆ្មា ៨នាក់ និងបាលឆ្លងលើ ពលរដ្ឋដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ ម្នាក់ ។

ខេត្តត្បូងឃ្មុំ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ៣៦នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner