ហេតុអ្វីបានជាក្មេងៗជប៉ុន ខុសពីក្មេងៗនៃប្រទេសដទៃ? តើក្មេងៗទាំងនោះ មានលក្ខណៈសម្បតិ្តដូចម្តេចខ្លះ?

ជប៉ុន៖ នៅប្រទេសជប៉ុន រថយន្តតាមដងផ្លូវបានឈប់នៅពេលដែលមានក្មេងៗចង់ដើរឆ្លងកាត់ដងផ្លូវ។ ហើយជាការបង្ហាញកាយវិការអគុណត្រឡប់វិញ យើងចាំមើលពួកគាត់នឹងធ្វើអ្វីបន្ទាប់។ មែនហើយ គឺជាការ “អោនគោរព” ។ នេះគឺជាការបង្ហាញពីការគោរពយ៉ាងពិតប្រាកដ ដែលជារឿងមួយយើងកម្ររបានឃើញទិដ្ឋភាពទាំងនេះ នៅប្រទេសដទៃនៅលើពិភពលោកយើងនេះ ជាពិសេសគឺក្រុមកុមារដូចពួកគេ។ នៅទីនេះ ទោះបីជាពួកគេស្ថិតក្នុងភាពប្រញ៉ាប់ប្រញ៉ាលយ៉ាងណាក៍ដោយ ក៍ពួកគេមិនភេ្លចពីកាយវិការគោរពនេះដែរ។ ក្រុមកុមារជនជាត់ជប៉ុន មិនត្រឹមតែចេះគួរសមចំពោះមនុស្សទេ សូម្បីតែម៉ាស៊ីនក៍ពួកគេគួរសមជាមួយដែរ! ខណៈដែលពិភពលោកយើងនេះពោរពេញទៅដោយភាពអសុជីវធម៌។
គម្រោងកម្មវិធីមួយដែលមានឈ្មោះថា ណាយ ហ្វល បានធ្វើការស្រាវជ្រាវរកពីមូលហេតុដែលក្រុមកុមារជប៉ុន មានភាពខុសគ្នាពីកុមារដទៃទៀតនៅលើពិភពលោក។ ចំណុចដំបូងនៃការរឃើញបង្ហាញថា ខណៈដែលសាលាជាច្រើនបានបង្រៀនសិស្សពីចំណេះដឹងទូទៅនោះ សាលានៅប្រទេសជប៉ុនបានផ្តោតការបង្ហៀនក្រុមកុមារអោយមានសុជីវធម៌អត្តចរិតល្អ ហើយការបង្រៀនទាំងនេះ ក៍បានចាប់ផ្តើមឡើងតាំងមុនពេលពួកគេបានចូលសាលារៀនផងដែរ ពីរបៀបដែលខ្ញុំធំឡើង ឬ ពីអ្វីដែលអ្នកម្តាយបានបង្រៀនខ្ញុំ ពីអ្វីជាកំហុស និងការគិតពីអារម្មណ៍របស់អ្នកដទៃ។ ពួកគេបានរៀនសូត្រពីឯករាជ្យភាព និងការទទួលខុសត្រូវតាំងពីតូច។ ដោយការអោយពួកគេទៅសាលារៀនដោយខ្លួនឯង ជារៀងរាល់ថ្ងៃ មិនថាពួកគេមានអាយុប៉ុន្មាននោះទេ។ មែនហើយនេះ មិនមែនជារឿងលេងសើចទេ! នៅប្រទេសជប៉ុន ពុំមានឪពុកម្តាយជូនកូនទៅសាលារៀននោះឡើយ។ ហើយនៅឯសាលាវិញ ពួកគេត្រូវបានបង្រៀនមិនអោយមានទម្លាប់ទម្រើសខ្លួនទៀតផង ដោយពួកគេត្រូវយកម្ហូបអាហារញ៉ាំដោយខ្លួនឯង លាងចាន ហើយថែមទាំងធ្វើការសម្អាតនូវអ្វីដែលពួកគេបានធ្វើអោយកខ្វក់។ ហើយអ្វីដែលកាន់តែមិនគួរអោយជឿទៀតនោះគឺសកម្មភាពទាំងនេះគឺមានប្រសិទ្ធភាពបំផុត រហូតដល់សាលាជាច្រើននៅក្នុងប្រទេសជប៉ុន ពុំមានបុគ្គលិកអនាម័យនោះឡើយ។ ពុំមានបុគ្គលិកអនាម័យ ដោយសារតែក្រុមកុមារទាំងអស់ជាអ្នកធ្វើអនាម័យដោយខ្លួនឯងផ្ទាល់។ យើងអាចមើលឃើញថា ពួកគេមានសកម្មភាពល្អបែបណា ហើយនៅពេលដែលពួកគេត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ការគួរសមទាំងនេះ ក៍មិនបានបញ្ឍប់ដែរ ។ យើងអាចមើលទៅក្មេងស្រីដ៍គួរអោយស្រលាញ់ម្នាក់នេះ ដោយគាត់កំពុងជួយទិញសម្ភារៈមួយចំនួនអោយម្តាយរបស់នាង ពីហាងដោយខ្លួនឯង។ កុមារនេះ ថែមទាំងដឹងយ៉ាងច្បាស់ពីការគ្រប់គ្រង់សម្រាមទៀតផង ដែលនេះគឺជាទិដ្ឋភាពដ៍គួរអោយចង់ទស្សនាណាស់! នេះគឺជាលទ្ធផល ដែលបានមកពីទំនៀមទំលាប់ដែលប្រជាជនជប៉ុនបានអនុវត្តអស់រយៈពេលជាង ៦០ ឆ្នាំ មកហើយ។ វាជាការបញ្ជៀបវប្បធម៍យល់ដឹងដល់កុមារអោយចេះឯករាជ្យ…ចាប់តាំងពីពេលដែលពួកគេចាប់ផ្តើមចូលរៀនបឋមសិក្សាមកម៉្លេះ! មែនហើយ ពោលគឺតាំងពីអាយុ ៦ ឆ្នាំ ។ វាមិនមែនអាថកំបាំងនេះឡើយ ដែលកុមារភាពរបស់យើងនឹងជះឥទ្ធិពលដល់យុវវ័យរបស់យើងគ្រប់គ្នា ហើយនេះក៍ជាមូលហេតុដែលយុវជនរបស់ជប៉ុនជាច្រើនមានសុជីវធម៌ និងការគួរសមយ៉ាងល្អប្រសើរផងដែរ! គ្រាន់តែមើលទៅកាន់ក្រុមយុវជនទាំងនេះឈររងចាំអ្នកដំណើរផ្សេងទៀតចេញពីរថភ្លើងអស់មុនពេលពួកគេចូលបន្តរក៍ល្អមើលដែរ! វាពុំមានការរត់កាត់ជួរនោះឡើយ សូម្បីតែការឡើងជណ្តើរយន្ត។ សម្រាប់ខ្ញុំ ដែលជាមនុស្សម្នាក់ធ្លាប់រស់នៅទីក្រុង ឡុង ប្រទេសអង់គ្លេសនោះ ខ្ញុំពិតជាមានភាពភ្ញាក់ផ្អើលចំពោះរឿងទាំងនេះណាស់។
តើអ្នកចាំរឿងដែលខ្ញុំនិយាយថា ក្មេងៗជាអ្នកអនាម័យទេ? មែនហើយ នៅក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកមួយ គេឃើញទស្សនិកជនជាជនជាតិជប៉ុន បាននាំគ្នារើសសម្រាមបន្ទាប់ពីការប្រកួតបានបញ្ចប់ ហើយអ្វីដែលអ្នកបានឃើញនាពេលនេះ គឺជាឧទាហរណ៍ដ៏អស្ចារ្យមួយ ដែលទទួលបានមកពីការបង្រៀនសុជីវធម៌តាំងពីកុមារភាព។ សុជីវធម៍ដ៍គួរអោយស្ញប់ស្ងែង ខណៈដែលប្រទេសនេះមានប្រជាជនរបស់ដល់ទៅ ១២៦ លាននាក់ ហើយត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលប្រជាជនមានរបៀបជាងគេ មានសណ្តាប់ធ្នាប់ជាងគេ និងជាប្រទេសដែលមានអនាម័យជាគេ ហើយប្រទេសនេះ ក៍ជាប្រទេសដែលមានអត្រាបទល្មើសទាបជាងគេលើពិភពលោកផងដែរ។ ទាំងនេះ គឺជាភស្តុតាងបញ្ជាក់ថា គ្មានមនុស្សណាម្នាក់កើតមកគ្មានសុជីវធម៌ ឬឆេវឆាវនោះឡើយ ដោយសារតែអត្តចរិតមិនល្អទាំងនេះ ជាទូទៅត្រូវបានបង្រៀនមកពីផ្ទះ នៅសាលារៀន ក៍ដូចជាពីមជ្ឍដ្ឋានរស់នៅទូទៅរបស់ពួកគេ។ ហើយខណៈពេលដែលយើងឃើញក្រុមកុមារទាំងនេះ មានសុជីវធម៌ល្អ និងក្រុមយុវជនទាំងនោះរស់នៅដោយភាពរួបរួមនិងចេះគួរសមនោះ…ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាអាចចែករំលែកវីដេអូនេះ ដើម្បីបង្ហាញសាធារណៈជននូវសារដ៍មានសារៈសំខាន់មួយថា៖ ប្រសិនបើយើងចង់អោយកូនរបស់យើងធំឡើងដោយការទទួលខុសត្រូវ គួរអោយស្រលាញ់ ស្លួតបូត និងដឹងខុសត្រូវគួរជាទីមោទនៈនោះ រឿងទាំងនេះ គឺចាប់ផ្តើមពីយើងទាំងអស់គ្នា ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner