អភិបាលខេត្តព្រៃវែង អញ្ជើញទទួលអំណោយសម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញទទួលថ្នាំ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តម ឯក សំអុល ប្រធានសមាគមន៌មិត្តភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមន៍មិត្តភាព កម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្ដម អភិបាល ខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំនៃសមាគមន៍ទាំងអស់ ដែលបានចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំនេះ ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៍កាចសាហាវបំផុតនាពេលនេះ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner