បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តបុកកន្លែងលក់បាយឆា មីឆា នៅមុខផ្សារព្រែកជ្រៃ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តPrius មួយគ្រឿង ហេីយរេចង្កូតទៅបុកកន្លែងលក់បាយឆា មីឆា គុយទាវ មុខផ្សារព្រែកជ្រៃ រងការខូចខាតយ៉ាងដំណំ និងអ្នកលក់រងរបួសស្រាល កាលពីវលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចមុខផ្សារព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមសម្ដីស្ត្រីរងគ្រោះ និងជាអ្នកលក់បាយឆា មីឆា ខាងលេីបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ រូបគាត់កំពុងឆាបាយខ្ចប់ឲ្យភ្ញៀវ ពេលនោះក៏ក្រឡែកឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-0751 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងមកត្បូង ដោយទំនងចង់ចូលហូបអី កន្លែងគាត់ តែពេលជិតមកដល់មិនបន្ថយល្បឿន ហេីយក៏បុកទូរកញ្ចក់ និងរបស់របបលក់ដូររបស់គាត់ ឲ្យរងការខូចខាតយ៉ាងច្រេីន ព្រមទាំងធ្វេីឲ្យគាត់រងរបួសបន្តិចបន្ទួចទៀតផង ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយឲ្យភាគីទាំងសងខាងធ្វេីការចចារគ្នាមួយជំហ៊ានសិន ។ បន្ទាប់មកភាគីខាងរថយន្តបង្កបានទទួលកំហុស ក៏យល់ព្រមសងថ្លៃខូចខាត និងថ្លៃព្យាបាល របួស ឲ្យទៅជនរងគ្រោះអ្នកលក់បាយឆា មីឆា ដេីម្បីបញ្ចប់រឿង ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner