ចាន់ វឌ្ឍនាការកបាន២គ្រាប់ ជួយអោយបឹងកេត បាន ៣ពិន្ទុបន្ថែម ខណ:វិសាខា និងភ្នំពេញក្រោនមិនទាន់ចាញ់ដូចគ្នា

ក្រុម បាល់ទាត់បឹងកេត រកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះក្រុម មជ្ឍមណ្ឌល កងយោធពលខេមរភូមិន្ទ (ទ័ព) ដោយ លទ្ធផល ២ទល់០ នៅកីឡដ្ឋាន ខេមបូឌាអ៊ែវេ ។


២គ្រាប់របស់បឹងកេតរកបានដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់ម្នាក់ឯង នៅនាទីទី៦៩ និង៨២ ក្នុងសប្ដាហ៍ទី៩ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ ។


ចំពោះក្រុម វិសាខា បានយកឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល ៥ទល់០ នាកីឡដ្ឋាន ព្រីនស៍ របស់ ខ្លួន ហើយ កីឡាករ Ajayi Opeyemi Korede រកបានគ្រាប់ បាល់ម្នាក់ឯង ៣គ្រាប់ និងកែវ សុខផេង រកបាន២គ្រាប់ម្នាក់ឯង។ គិត ត្រឹម៨ប្រកួតមកនេះ វិសាខា ឈ្នះ បាន ៥លើក ស្មើ ៣លើក មិនទាន់ ចាញ់នៅឡើយហើយ សូលទីឡូអង្គរ ប្រកួត ៨លើក ចាញ់ទាំង ៨លើក នៅ បាតតារាង ។

រីឯក្រុមភ្នំពេញក្រោន បានយកឈ្នះ ក្រុមអគ្គីសនីកម្ពុជា ៦ទល់០ ក្រុមម្ចាស់ផ្ទះព្រវែង ចាញ់ក្រុមស្វាយរៀង ១ទល់២ ។


គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៩ ក្រុមអង្គរថាយហ្គឺ ឈរកំពូលតារាង មាន១៩ពិន្ទុ ឆ្លងកាត់៨ប្រកួតឈ្នះ៦ ស្មើ១ ចាញ់១ ,ក្រហមវិសាខា លេខ៣ ឆ្លងកាត៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ឯក្រុមភ្នំពេញក្រោន លេខ៣ ឆ្លងកាត់៦ប្រកួតឈ្នះ៥ស្មើមួយ មាន១៦ពិន្ទុ លេខ៤ ក្រុមបឹងកេត ៨ប្រកួត ឈ្នះ៥ ចាញ់៣ មាន១៥ពិន្ទុ ។ ខណ:ក្រុមសូលទីឡូអង្គរ ៨ប្រកួតចាញ់ទាំង៨ នៅបាតតារាង ៕ (ប្រភពរូបភាព CNCC )

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner