កសិករ​វៀតណាម​លក់​តាម​អន​ឡា​ញ​ ​កើន​ឡើង​១​៩​១​ភាគរយ​

ក្រុម​កសិករ​វៀតណាម​ជិត​៨​ពាន់​នាក់​បាន​ចាប់ផ្តើម​ទម្រង់​ពាណិជ្ជកម្ម​អេឡិត្រូនិ​ក​ ​ក្នុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​១​ ​កើន​ឡើង​១​៩​១​ភាគរយ​ ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ​២​០​២​០​ ​ខណៈ​អាជ្ញាធរ​បាន​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​។​

​របាយការណ៍​របស់​​​ក្រសួង​ព័ត៌មាន​និង​ទូរគមនាគមន៍​ចេញផ្សាយ​នា​ថ្ងៃ​ទី​១​៩​ ​កក្កដា​ ​២​០​២​១​បានឲ្យ​ដឹង​ថា​ ​ទំហំ​តម្លៃ​ផលិត​ផលិត​ក​សិម្ម​លក់​តាម​អន​ឡា​ញ​ ​ក្នុង​ពេល​៦​ខែ​មកនេះ​ ​កើន​ឡើង​ដល់​៩​៤​៤​ពាន់​លាន​ដុ​ង​ ​ឬ​ ​៤​១​លាន​ដុល្លារ​អាមេរិក​។​

​ប្រភព​ថា​ ​វា​គឺជា​លទ្ធផល​នៃ​ការ​ជំរុញ​របស់​​​ក្រសួង​និង​ភាគី​ពាក់ព័ន្ធ​ ​ដល់​ការចែក​ចាយ​ផលិតផល​តាម​ទម្រង់​អន​ឡា​ញ​។​ ​ឆ្នាំនេះ​ ​ផ្លែ​គូលែន​បាន​ក្លាយ​ជា​ផលិតផល​កសិកម្ម​ដូង​ ​នាំចេញ​ទៅ​អឺរ៉ុប​ ​តាមរយៈ​ទម្រង់​ពាណិជ្ជកម្ម​អេឡិត្រូនិ​ក​ក្នុងស្រុក​៕​ ​ប្រភព​ពី​ ​V​N​express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner