ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី។ លោកអ្នកអាចបណ្តាក់ទុន ឬផ្លាស់ប្តូរការងារតាមក្តីប៉ងប្រាថ្នាបានក្នុងពេលនេះ។ ប៉ុន្តែរាសីថ្ងៃនេះ ហាមមិនឲ្យខ្ជះខ្ជាយពេលវេលាក្នុងការនិយាយស្តីរឿងគ្មានប្រយោជន៍ ឬការឈប់ម្រាកក្នុងរយៈពេលយូរពេកនោះទេ។ ហើយយកល្អគួរព្យាយាមចាប់ផ្តើមការងារសំខាន់ក្នុងរវាងពេលព្រឹក ប៉ុន្តែសូមជៀសវាងការងារទាំងឡាយណាដែលទាមទារការចរចា ឬការសម្រេចចិត្តភ្លាមៗ។ ទន្ទឹមនឹងនោះបញ្ហាអាចបង្ករដោយមនុស្សដែលអ្នកជឿទុកចិត្តផងដែរ ហេតុដូច្នេះសូមព្យាយាមធ្វើការដោយខ្លួនឯងប្រសើរជាង។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានភាពភ្លឺស្វាងខាងគំនិតស្មារតី ដូច្នេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចផលបានយ៉ាងល្អប្រសើរខ្លាំងណាស់។ ប៉ុន្តែសូមធ្វើអ្វីៗស្របទៅតាមគោលការណ៍ និងគម្រោងដែលបានរៀបចំទុកជានិច្ច រីឯការងារដែលមិនមែនជាជំនាញរបស់អ្នកគួរកុំពាក់ព័ទ្ធនាំឲ្យស្មុគ្រស្មាញ។ ក្នុងនោះដែរសូមលោកអ្នកប្រយ័ត្នចំពោះការសម្រេចចិត្ត កុំធ្វើអ្វីលឿនពេក។ ហើយប្រសិនជាអ្នកពិបាកក្នុងការសម្រេចចិត្តសូមកុំប្រថុយដាច់ខាត ពីព្រោះកំរិតការចាញ់បោកគេ ឬការខកចិត្តខ្លះអាចកើតឡើងក្នុងពេលនេះ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារ និងមុខរបរអាជីវកម្មរបស់អ្នកទទួលបានការគាំទ្រ និងផលចំណេញច្រើនជាងសព្វដង។ រាល់បញ្ហានានាក៏អាចនឹងដោះស្រាយបានដោយសន្តិវិធីផងដែរ ក្នុងនោះលោកអ្នកមិនគួរធ្វេសប្រហែសចំពោះការសម្តែងចេញនោះទេ ប្រយ័ត្នមានការយល់ច្រលំរវាងមនុស្សថ្នាក់លើ។ ក្រៅពីនេះ លោកអ្នកទទួលបានការយកចិត្តទុកដាក់ និងជឿជាក់ខ្ពស់។ ផ្ទុយទៅវិញសូមចងចាំថា អារម្មណ៍ឆេវឆាវដូចជាភ្លើងចំបើង វាអាចនឹងធ្វើឲ្យកាត់លាភធំ ឬអាចបង្ករទៅជារឿងអាស្រូវពិបាកកែខៃ។ ដោយឡែក ប្រសិនបើអ្នកចង់បង្កើតកម្មវិធីមង្គលសូមជ្រើសរើសទិសទក្សិណ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការទៅយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនចាំជួយយកអាសារផងដែរ។ ប៉ុន្តែថ្ងៃនេះមិនសមស្របសម្រាប់ការពិភាក្សាអំពីអាជីពក្នុងពេលអនាគតទេ ដូច្នេះប្រសិនបើអ្នកមានគម្រោងសូមកុំទាន់បញ្ចេញពេលនេះ គួររក្សាទុករងចាំពេលល្អនៅខាងមុខ។ ក្រៅពីនេះ គឺហាមដាច់ខាតការរស់នៅក្នុងស្ថានភាពអវិជ្ជមាន និងការបាក់ទឹកចិត្តជាមួយបញ្ហាអតីត។ ចំណុចដែលគួរប្រយ័ត្នបំផុត គឺសូមប្រយ័ត្នសុខភាពបេះដូង ឬផ្លូវដង្ហើម។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយណាដែលអ្នកសម្រេចចិត្តតែឯង។ ប្រសិនបើអាចធ្វើបាន ត្រូវស្វែងរកអ្នកពិភាក្សាឲ្យបានជាក់លាក់ ពីព្រោះកំហុសអាចនឹងកើតមានដោយងាយណាស់ក្នុងថ្ងៃនេះ។ ចំពោះអារម្មណ៍រវើរវាយច្រើនគួរលះបង់ចោល ហើយព្យាយាមកុំលង់ជាមួយរឿងដែលមិនអាចកែប្រែបាន បើមិនដូច្នេះទេអ្នកនឹងធ្វើឲ្យរឿងផ្ទាល់ខ្លួនជះឥទ្ធិពលដល់ការងារមិនខាន។ យកល្អសូមសម្រេចចិត្តរស់នៅដោយស្ងប់ស្ងៀម និងកុំប្រមាណស្ថានការណ៍។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែចំពោះកិច្ចការងារថ្មីហាក់មិនទាន់មានភាពជាក់លាក់នៅឡើយ ដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារគួរស្វែងយល់ចំណុចវិជ្ជមាន និងអវិជ្ជមានឲ្យច្បាស់។ ដោយឡែក ជម្លោះអាចឡើងក្នុងពេលនេះ ហើយក៏អាចនឹងពិបាកដោះស្រាយផងដែរ។ ក្នុងនោះ សូមកុំព្យាយាមសំដែងកិច្ចការងាររបស់អ្នកឲ្យអ្នកដទៃឃើញ ពីព្រោះភាពខ្វះចន្លោះនៅក្នុងការងារជាចំណុចខ្សោយបំផុតក្នុងពេលនេះ។ ដោយឡែក សម្រាប់រឿងផ្ទាល់ខ្លួនវិញ ដំណឹងល្អនឹងកើតឡើងក្នុងថ្ងៃនេះ។​ 

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរនានា ព្រមទាំងកិច្ចការដែលអ្នកកំពុងធ្វើសកម្មភាពនឹងហុចផលជាទីគាប់ចិត្ត។ លោកអ្នកក៏អាចទទួលបានដំណឹងរីករាយក្នុងពេលល្ងាចផងដែរ ដូច្នេះសូមត្រៀមខ្លួនទទួលយកផលលាភនេះឲ្យបានល្អ។ ក្នុងនោះដែរ សូមរក្សាចិត្តគំនិត និងរស់នៅដោយភាពស្ងប់ស្ងៀម ហើយត្រូវចំណាយពេលវេលាឲ្យបានត្រឹមត្រូវ ពិសេសកុំនិយាយដើមនរណាម្នាក់ឡើយ។ ថ្ងៃនេះលោកអ្នកប្រហែលជាមានការលំបាកក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងរង្វង់ការងារខ្លះៗ ប៉ុន្តែមិនគួរព្រួយបារម្ភអ្វីទេ អ្នកគួរផ្តោតទៅលើកាតព្វកិច្ចរបស់ខ្លួនគឺជាការគ្រប់គ្រាន់។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងារ និងអាជីវកម្មរបស់អ្នកហាក់មិនទាន់អាចសម្រេចផលបានល្អប្រសើរតាមការរំពឹងទុក និងទុនដែលដាក់ចេញនោះទេ។ ប្រហែលជាអ្នកគួរតែចំណាយពេលវិភាគស្ថានភាពឲ្យបានច្រើន ហើយត្រូវមានការប្រុងប្រយ័ត្ននៅពេលធ្វើការងារជាមួយមិត្តរួមការងារ ឬថា្នក់លើ។ ថ្ងៃនេះក្រោមឥទ្ធិពលនៃអារម្មណ៍ គឺអ្នកអាចធ្វើឲ្យមានកំហុសដែលពិបាកដោះស្រាយបាន ដូច្នេះព្យាយាមធ្វើកិច្ចការទាំងឡាយ ឬសម្រេចចិត្តយោងទៅលើពត៌មានជាក់លាក់តែប៉ុណ្ណោះ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។  កិច្ចការងារទាំងឡាយរបស់អ្នកទទួលបានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនគួរមានការព្រួយបារម្ភនោះទេ។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរខ្លះក្នុងរបៀបប្រតិបត្តិការការងារ។ ក្នុងពេលនេះ ប្រហែលអ្នកអាចនឹងធ្វើដំណើរចាកចេញឆ្ងាយពីផ្ទះ ដូច្នេះសូមត្រៀមលក្ខណៈឲ្យបានល្អ។ ដោយឡែក រាសីអាជីពថ្ងៃនេះ ផ្តល់ដល់អ្នកនូវគំនិតមុតស្រួច និងភាពច្នៃប្រឌិតខ្ពស់ ដូច្នេះរាល់ការងារគ្រប់គ្រងនឹងអាចធ្វើបានដោយងាយស្រួល។ ក្នុងនោះ ប្រសិនបើជួបបញ្ហាការពឹងពាក់អ្នកដទៃពិបាកទទួលផលណាស់។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចនឹងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយរាល់​បញ្ហាដែលបានកើតឡើង ជាពិសេសភាពយល់ច្រលំពីមនុស្សក្នុងរង្វង់ការងារ។ ដោយឡែក សូមទុកការងារខ្លះដើម្បីបំពេញនៅថ្ងៃក្រោយ ពីព្រោះអ្នកអាចនឹងពិបាកក្នុងការសម្រេចការងារច្រើនក្នុងពេលតែមួយ ឬគួរបែងចែករំលែកបន្ទុកការងារខ្លះទ់បជាការល្អប្រសើរជាង។ អ្នកគួរផ្តោតលើការងារទាំងឡាយណាដែលមានគំនិតច្នែប្រឌិត។ ដោយឡែក ចំពោះការធ្វើដំណើរផ្លូវឆ្ងាយគួរប្រយ័ត្នមាត់ជាទីបំផុត។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចទទួលបានសំពាធការងារខ្លះៗ​ ដែលអាចរំខានដល់ការងារ និងផ្លូវចិត្ត។ អ្នកគួរចាប់អារម្មណ៍ចំពោះគ្រប់ស្ថានការណ៍ទាំងអស់ ហើយមិនត្រូវជឿទុកចិត្តមនុស្សដទៃនោះទេ ពីព្រោះឳកាសខាតបង់លុយកាក់ និងការបាត់បង់ទ្រព្យសម្បិត្តកំពុងមានសញ្ញាណខ្ពស់។ ក្នុងនោះដែរ សូមរក្សាភាពស្មោះត្រង់ជានិច្ច បើអ្នកអាចធ្វើបានបញ្ហានឹងកាត់បន្ថយក្នុងកំរិតអតិបរមា។ លើសពីនេះ សូមព្យាយាមរស់នៅក្នុងបច្ចុប្បន្នកាល អ្នកអាចទុកភាពបរាជ័យជាមេរៀន តែមិនគួរខ្លាចប្រឈមនឹងបញ្ហាពេកនោះទេ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ី និងកិច្ចការងារនានាមានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រខ្លាំង។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបណ្តាក់ទុន ឬដាក់ចេញការងារថ្មី ឬផ្លាស់ប្តូរការងារដែលអ្នកមិនចូលចិត្ត គឺអាចធ្វើទៅបាន ក្រៅពីនេះអ្នកនឹងទទួលបានឳកាសនៃភាពជោគជ័យខ្ពស់។ ប៉ុន្តែការប្រញាប់ប្រញាលមិនមែនជាជម្រើសល្អនោះទេ ពីព្រោះមានស្ថានភាពខ្លះអាចនឹងប្រែប្រួលមិនអាចរំពឹងទុកបាន។ ក្រៅពីនេះហា មដាច់ខាតកុំពាក់ព័ន្ធនឹងគំនិតរិះគន់ទាំងឡាយ ពីព្រោះបំណងល្អរបស់អ្នកអាចក្លាយជាអាវុធបំផ្លាញការងាររបស់អ្នកទៅវិញ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ខាល វក​ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។​ សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អ នឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner