ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៨៣នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៨៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតចំនួន ៦៧ នាក់, ក្រុងសិរីសោ ភ័ណចំនួន ៩នាក់, ស្រុកម៉ាឡៃ ៣នាក់, ស្រុក មង្គលបុរី ៣នាក់ និងជាពលរដ្ឋនៅស្រុកអូជ្រៅចំនួនម្នាក់ ។ ខេត្តបន្ទាយជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺ កូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៤៤នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner