ខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សលើពលទាហាន (Video Inside)

តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដែលត្រៀមនឹងចេញប្រតិបត្តិការដើម្បីការជួយទប់ស្កាត់បង្កាការឆ្លងជម្ងឺកូវីដ ១៩ក្នុងសហគមន៍ បានធ្វើតេស្តរហ័សនៅថ្ងៃទី១៩កក្កដានេះ ដើម្បីបញ្ចៀសការឆ្លងដល់ពលរដ្ឋក្នុងសហគមន៍។

ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលអាជ្ញាធរត្រូវគេឃើញថាបានចាត់វិធានការណ៍ទប់ទល់នឹងបង្កាការឆ្លងចូលក្នុង សហគមន៍យ៉ាងខ្លាំងក្លា។ ខេត្តកំពង់ឆ្នាំងគិតត្រឹមសប្តាហ៍មុន មានអ្នកឆ្លងសរុប១ពាន់៣៨៥, ស្លាប់២៧នាក់។ ការធ្វើតេស្តរហ័សនៅព្រឹកថ្ងៃច័ន្ទទី១៩កក្កដានេះ បានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានប្រតិបត្តិការសឹករងខេត្ត ដោយមានការចុះពិនិត្យនិងសំណេះសំណាលពីអភិបាលខេត្តលោកស៊ុនសុវណ្ណរិទ្ធ ។ ក្នុងបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំងថ្ងៃនេះ ក្នុងចំណោមមនុស្ស១៦០នាក់ គេបានរកឃើញអ្នកឆ្លង៣នាក់ ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ក្នុងពេលដែលមានការធ្វើតេស្តនោះដែរថាកន្លងមក នេះ ប្រសិនជាខេត្តមិនបានធ្វើការងារទប់ស្កាត់ទាន់ពេលវេលានោះទេ ម្ល៉េះ ស្ថានភាពឆ្លងកូវីដ១៩ក្នុងខេត្តកំពង់ ឆ្នាំង នឹងត្រូវពិបាកទប់ទល់ជាមិនខានឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner