អប្សរាព្រឹកនេះ ២០ កក្កដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C3    ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ឥទ្ធិពលកូនព្យុះទី៧ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកក្កដា៕  …អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

L1    សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រ របស់កម្ពុជា ត្រូវបានផ្ដល់ជូនប្រទេស វៀតណាមហើយ ៕ …ឃ្លីប…

BT1  កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០ម៉ឺនដុល្លា អាមេរិក ជូនកាកបាទក្រហមវៀតណាម ដើម្បីទប់ស្កាត់ ជំងឺកូវីដ-១៩ ៕ …ឃ្លីប…

C10          សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា  ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ហើយ៕…អានផ្ទាល់

L2    សម្ដេចពិជ័យសេនា ទៀ បាញ់ ថា ក្រោមការខិតខំ មិនខ្លាចនឿយហត់ របស់សម្តេចតេជោ កម្ពុជា ទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងច្រើន ដើម្បីចាក់ជូនជនរួមជាតិ របស់យើង ៕ …ឃ្លីប…

BH    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន រៀបចំកម្មវិធី កិច្ចសន្ទនាអនឡាញ ស្តីពីខួប៦៣ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជា-ចិន ៕ …ឃ្លីប…

V3    អ្នកវិភាគ និងអ្នកនាំពាក្យ៖ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ គឺជាការស្រមើស្រមៃ៕…អានផ្ទាល់

SB1  លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ៕ …ឃ្លីប…

V1    ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើជាសហប្រធាន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-គង្គា លើកទី១១ តាម​​ប្រព័ន្ធ​វីដេអូ៕…អានផ្ទាល់

BH2  ឧកញ៉ា ម៉ុង ឫទ្ធី ផ្តល់រហស្សនាម ដល់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ថា «ជាវិរៈរដ្ឋមន្ត្រីគំរូ» ៕ …ឃ្លីប…

C1    កិច្ចប្រជុំ តាមប្រព័ន្ធ Video ជាមួយ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៃបណ្តាប្រទេសសមាជិកអាស៊ាន ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…រដ្ឋមន្រ្តី

វគ្គទី២៖សុវត្ថិភាពសង្គម

Z1  ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ខ្លាំង  បណ្ដាលឲ្យបាក់រលំបង្គោលភ្លើងអស់ចំនួន២៣ដើម នៅមហាវិថីឈ្នះ ឈ្នះ ៕…អានផ្ទាល់

BH3  អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតបំផ្លាញគ្រឿងញៀន ជិត៨តោន ដែលបង្ក្រាបបាននាពេលកន្លងទៅ ៕ …ឃ្លីប…

SB2  ការជីកស្តារប្រឡាយម័ល សម្រេចបាន៨០ភាគរយហើយ ទោះបីអាជ្ញាធរខណ្ឌដង្កោមិនសហការយ៉ាណាក្តី គ្រោងរួចរាល់ក្នុងខែសីហា ៕ …អានផ្ទាល់

SB3  គិតមកដល់ពេលនេះ អ្នកចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ដូសទី១បានជិត៦លាននាក់ហើយ អាចបញ្ចប់មុនផែនការមេរហូតដល់៧ទៅ៨ខែ សម្រាប់គម្រោងចាក់១០លាននាក់នៅកម្ពុជា៕ …អានផ្ទាល់

Z2  នៅខេត្តកែប មានហេតុការណ៍ឣគ្គីភ័យមួយបានកើតឡើង នៅរសៀលថ្ងៃ ទី១៩ ខែ កក្កដា ឆ្នាំ ២០២១ ក្នុងទីតាំងផ្សារ សេះសសង្កាត់ឣូក្រសា ក្រុង ខេត្តកែប  ដែលបណ្តាលមកពី ផ្ទុះចរន្តឣគ្គីសនី នាំឲ្យ ឆេះតូបចំនួន ១២១តូប   ឣគ្គីភ័យនេះត្រូវបានពន្លត់ ទាំងស្រុង នៅវេលាម៉ោង២០៖៣០នាទីយប់ថ្ងៃ ខែដដែល ដោយប្រើប្រាស់ រថយន្ត ពន្លត់ឣគ្គីភ័យ ចំនួន០៨គ្រឿង ។…អានផ្ទាល់ ចប់

ខេត្តឧត្តរមានជ័យ

C2    រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលសភារៈ ពីសប្បុរសជន ដើម្បីចូលរួមទ្រទ្រង់យុទ្ធនាការប្រយុទ្ធប្រឆាំង ការពារជំងឺកូវីដ ១៩៕…អានផ្ទាល់

ខេត្តកំពង់ឆ្នំាង

C8  ផ្ទះសម្បែងប្រជាពលរដ្ឋ និងដើមឈើដាំលម្អសួនច្បារសម្ដេចហ្វាវាំងគង់ សំអុល រងការខូចខាតដោយសារភ្លៀង និងខ្យល់កន្ត្រាក់ នៅក្នុងក្រុងកំពង់ឆ្នាំង៕…អានផ្ទាល់ (ដោយ៖សុខគឹមសៀន)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពង់ស្ពឺ

C7 មន្ត្រីឧទ្យាននុរក្សគិរីរម្យ សហការជាមួយកំលាំងសហគមន៍តំបន់កាពារចំបក់ បន្តប្រតិបត្តិការបង្ក្រាបការលួចដាំបង្គោលយកដីឧទ្យានជាតិ ៕…អានផ្ទាល់ (ដោយ៖តុង សីហា)

ខេត្តស្វាយរៀង

BH4  លោកជំទាវ ដួង វណ្ណា និងសហការី នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងប្រគល់ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ២៩គ្រួសារ នៅស្រុកកំពង់រោទិ៍ ៕ …ឃ្លីប…

ខេត្តកំពត

BH6  ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨គ្រួសារ នៅស្រុកឣង្គរ ជ័យ ទទួលបានឣំណោយ ពីសាខាកាកបាទក្រហម កម្ពុជាខេត្តកំពត ៕            …អានផ្ទាល់…

ខេត្តបន្ទាយមានជ័យ

C4    អនុគណកម្មការបូជាសព ខេត្តបន្ទាយមានជ័យ បាននឹងកំពុងផ្ដើមរៀបចំអភិវឌ្ឍន៍ កែលម្អ ហេដ្ឋារចនាសម្ព័ន្ធ   ទីតាំងឈាបដ្ឋានសពអ្នកជម្ងឺកូវីដ១៩  អោយបានសមរម្យ ដែលមានទីតំាង ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។…លោកឃិន គន្ធា…ឃ្លីប…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពត

BH5  យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត រួមចំណែកកសាងអភិវឌ្ឍន៍ និងជួយពលរដ្ឋ ជួបការលំបាកបានច្រើន ក្នុងបរិបទកូវីដ ៕ …ឃ្លីប…

ខេត្តព្រះវិហារ

C6    មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនក្រុមគ្រូពេទ្យនិងកងកម្លាំងទាំង៣ នៅតាមមណ្ឌលចំនួន៣ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

បុព្វហេតុបរិស្ថាននាំអោយសំរាមក្លាយជាដុំមាសពេជ្រ បង្កើតចំណូល

បច្ចុប្បន្នបញ្ហាសំរាមប្លាស្ទិកមិនថាប្រទេសកម្ពុជាទេ ស្ទើរទូទាំងពិភពលោក បានចាត់ទុកវាជា បញ្ហា ចម្បងមួយ ដែលត្រូវតែចូលរួមដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។ ចំពោះកម្ពុជាមានសិប្បកម្មមួយកន្លែង បានចំណាយពេលជាង១០ឆ្នាំ ទៅលើការងារកែច្នៃសំរាមប្លាស្ទិក ទៅជាវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ ឡើងវិញ ដោយម្ចាស់សិប្បកម្មរូបនោះបានចាត់ទុកសំរាម ទៅជាវត្ថុមង្គលរបស់លោក ព្រោះវាបាននាំមក នូវប្រាក់ចំណូលសម្រាប់លោកផងពិសេសគឺអាចជួយសម្អាតបរិស្ថាននៅក្នុងបរិយាកាស។ យ៉ាន់ លីណា…ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥  ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner