ខេត្តត្បូងឃ្មុំ ឆ្លង២១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១នាក់ ថែមទៀត ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៧នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើ ពលរដ្ឋនៅក្នុងស្រុកអូររាំងឪចំនួន៤នាក់, ស្រុកត្បូងឃ្មុំ ៣នាក់, ស្រុកពញាក្រែក ៧នាក់, អ្នកស្រុកមេមត់ ៦នាក់ និងឆ្លងលើអ្នកស្រុកតំបែរម្នាក់ ។ 

ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ត្រូវគេរាយការណ៍ថា បាន ព្យាបាលអ្នកធំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៨៤នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner