ខេត្តប៉ៃលិន ឆ្លងថ្មី៥នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៥នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជា តួលេខឆ្លងទាបជាងកាលពីថ្ងៃអាទិត្យម្សិលមិញចំនួន ២នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ថ្មី ទាំង ៥នាក់នោះ គឺជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៣នាក់ និង ២នាក់ដទៃទៀត ជា ករណីឆ្លងនៅក្នុងសហគមន៍ ។ ពលរដ្ឋឆ្លងទាំងនោះ គឺជាពលរដ្ឋនៅស្រុកសាលាក្រៅម្នាក់, មកពីខេត្តបាត់ដំបង ២នាក់, ខេត្តបន្ទាយមានជ័យ ម្នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់ ។

ខេត្តប៉ៃលិននៅថ្ងៃនេះបានព្យាបាលអ្នកជំងឺ អោយជាសះស្បើយចំនួន ៧នាក់ ផងដែរ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner