ឯកឧត្តម នៃ និយម អញ្ជើញដឹកនាំនាយទាហាន នាយទាហានរង គោរពវិញ្ញាក្ខណ្ឌ សព លោក វរៈសេនីយ៍ឯក ទូច សាវឿន នាយសេនាធិការរង ដែលទទួលមរណភាពដោយរោគាពាធ

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំ លោក មេបញ្ជាការរង លោកនាយសេនាធិការ នាយសេនាធិការរង លោកនាយការិយាល័យ លោកនាយផ្នែកសឹករងក្រុង ស្រុក នៅក្នុងតំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីចូលរួមគោរពវិញ្ញាក្ខណ្ឌ និងចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រសារសព លោកវរៈសេនីយឯក ទូច សាវឿន ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទ័ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១ នៅវេលម៉ោង ៧ និង៤០នាទីព្រឹក ក្នុងជន្មាយុ ៥៨ ឆ្នាំ ដោយរាគាពាធ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម ក្នុងនាមមេបញ្ជាការ និងក្នុងនាយទាយាហាន នាយទាហានរង ពលទាហាន ទាំងអស់របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល បានមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នា ពិតជាមានសេចក្តីសោកស្តាយ ឥតឧបមា ចំពោះមរណៈភាព របស់លោក វរៈសេនីយ៍ឯក​ ទូច សាវឿន ដែលជានាយសេនាធិការរង ដែលលោក គឺមិត្តរួមអាវុធ និងជាធនធានមនុស្សដ៏ឆ្នើមមួយរួប ជាយុទ្ធជនដ៏អង់អាចក្លាហាន ដែលពេញមួយជីវិតរបស់លោកបានចូលរួមតស៊ូក្នុងបុព្វហេតុជាតិ មាតុភូមិ នាពេលកន្លងមក ដើម្បីចូលរួមចំណែកស្វែងរកសន្តិភាព និងថែរក្សាសន្តិភាពនៅកម្ពុជា​ ។ ជាមួយនិងការសោកស្តាយនេះ ផងដែរ ឯកឧត្តម មេបញ្ជាការ បានថ្លែងនូការចូលរួមរំលែកនូវមរណៈ ទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព ដែលមរណៈភាពរបស់លោក គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ប្រកបដោយព្រហ្មណ៍វិហារធម៌ ធ្លាប់បានផ្តល់ភាពកក់ក្តៅគ្រប់បែបយ៉ាងនាពេលកន្លងមក ហើយការលាលើកនេះគឺជាការលើគ្មានថ្ងៃត្រឡប់វិញឡើយ។ ឯកឧត្តម មេបញ្ជាការ មេបញ្ជារការរង នាយសេនាធិការ នាយសេនាធិការរង និងនាយការិយាល័យផ្នែក សឹករងក្រុង ស្រុក បានអុចធូប សួមបួងសួងដល់ឌួងវិញ្ញាក្ខណ្ឌ័លោក វរៈសេនីយ៍ឯក ទូច សាវឿន ឆាប់បានទៅកាន់សុខកតិភពកំបីឃ្លាងឃ្លាតឡើយ។

គួរបញ្ជាក់ថា នៅក្នុងឱកាសអញ្ចើញគោរពវិញ្ញាក្ខណ្ឌនេះដែរ ឯកឧត្តម មេបញ្ជាការ បាននាំមកជាមួយគ្រឿងឧបភោគបរិភោគមានអង្ករចំនួ​ន២បាវ ទឹកស៊ីអៀវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ មី២កេស ទឹកសុទ្ធ២កេស ទឹកក្រូច១យួរ និងបច្ច័យដែលបានមកពីការចូលបុណ្យពីកងកម្លាំងទាំងអស់របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលចំនួន ៦ លានរៀល ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner