ក្រុមហ៊ុនចិន Tencent ចាយប្រាក់ជិត១.៣ពាន់លានដុល្លារទិញយកក្រុមហ៊ុនអង់គ្លេស Sumo ដើម្បីលើកកម្ពស់ការផលិតហ្គេមអោយកាន់តែខ្លាំង (មានវីដេអូ)

អង់គ្លេស ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ធែនសេន (Tencent) ប្រកាសថា ខ្លួនបានព្រមព្រៀងទិញយកក្រុមហ៊ុនផលិតហ្គេមរបស់អង់គ្លេស Sumo Group ក្នុងតម្លៃ៩១៩លានផោន ឬស្មើនឹង១.២៧ពាន់លានដុល្លារអាមេរិក ។ Sumo Group ជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយ ដែលកន្លងមកបានផលិតផលហ្គេមជាច្រើនអោយទៅក្រុមហ៊ុន Sony និង Microsoft ជាដើម ។

ជាមួយគ្នានេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sumo Group លោក ខាល់ ខាវើ (Carl Cavers) បាននិយាយថា យើងសប្បាយរីករាយខ្លាំងណាស់ដែលបានរួមការងារជាមួយក្រុមហ៊ុន ធែនសេន ហើយយើងអាចនឹងសោកស្តាយខ្លាំងផងដែរ បើសិនជាមិនទទួលយកឱកាសដ៏ល្អមួយនេះ ។ យើងនៅតែបន្តការងាររបស់ខ្លួនដដែល ប៉ុន្តែយើងនឹងចែករំលែកបទពិសោធន៍អោយគ្នាទៅវិញទៅមក ជាពិសេសយើងនឹងសាងនូវសមិទ្ធផលថ្មីៗរួមគ្នាជាច្រើនទៀត ។

គួរកត់សម្គាល់ ក្រុមហ៊ុន ធែនសេន ត្រូវបានគេដឹងថា មានចំណែកហ៊ុនចំនួន៨.៧៥ភាគរយនៅក្នុងក្រុមហ៊ុន Sumo Group មុនពេលប្រកាសទិញ ។ ដោយឡែកនៅក្នុងកិច្ចព្រមព្រៀងទិញនេះគឺត្រូវបានគេដឹងថា ធែនសេន បានស្នើសុំទិញ៤៣ភាគរយបន្ថែមទៀត ដើម្បីក្លាយជាម្ចាស់ភាគហ៊ុនធំ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner