ពិធីប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសចុះណែនាំប្រធាន និងអនុប្រធាន សម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ក្រុងកំពង់ឆ្នាំង ជូនដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី20 ខែកក្កដា ឆ្នាំ2021 លោកជំទាវ គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាព និងជាប្រធានសាខាសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈ កូវីដកំពុងតែរាតត្បាត យើងមិនបានធ្វើពិធីប្រកាសទទួលស្គាល់ប្រធាននិងអនុប្រធានសម្ព័ន្ធប្រជាជន ដើម្បី សន្តិភាពក្រុងកំពង់ឆ្នាំងនោះទេ។ ប៉ុន្តែថ្ងៃនេះយើងបានត្រឹមតែណែនាំប្រធាននិងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពក្រុងកំពង់ឆ្នាំង ជូនដល់អាជ្ញាធរក្រុង ដើម្បីជាសេនាធិការក្នុងការបំពេញភារកិច្ចនិងបម្រើប្រជាពលរដ្ឋ ។

ឆ្លៀតក្នុងឱកាសនេះដែរលោក ជំទាវសូមនាំយកនូវអំណោយ រួម មានទឹកសុទ្ធសារុង ក្រមា និងថវិកាមួយចំនួនជូនដល់រដ្ឋបាលសាលាក្រុងដើម្បីប្រើប្រាស់តាមតម្រូវការ ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បាន ថ្លែង អំណរគុណលោកជំទាវ និងសមាជិកសមាជិការ សម្ព័ន្ធប្រជាជនដើម្បី សន្តិភាព ដែលបាននាំអំណោយមកដល់ជូនរដ្ឋបាលសាលាក្រុងថ្ងៃនេះនិងក៏សូមអបអរសាទរ លោក អឿ ម៉េងចុង ដែលត្រូវបានប្រកាសជាប្រធាន និងលោក ញ៉ែម សុភក្តិ ជាអនុប្រធាន សម្ព័ន្ធប្រជាជនដើម្បីសន្តិភាព ក្រុងកំពង់ឆ្នាំង ។ ចាប់ពីពេលនេះតទៅអង្គភាពមួយនេះនឹងក្លាយជាសេនាធិការរបស់រដ្ឋបាលសាលាក្រុង រួមគ្នាចុះជួយប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ក្រុងកំពង់ឆ្នាំងឲ្យកាន់តែរីកចម្រើនថែមទៀត ៕ ដោយ ៖សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner