ចិនផ្ដល់ជំនួយ ២លាន ៥សែនដុល្លារដល់កម្ពុជាដើម្បីទ្រកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមសម្រាប់ឆ្នាំ២០២២

យោងតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានឲ្យដឹងថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានសំរេចផ្តល់ជំនួយឥតសំណងមានទឹកប្រាក់សរុបចំនួន២លាន៥សែនដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ជំនួយនោះ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ ស្ថិតនៅកងឯកភាពកំចាត់មីនទី៦ ខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងកងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានកម្លាំងប្រតិបត្តិការសរុបចំនួនជិត៣០០នាក់។

គម្រោងនោះ មានរយៈពេល១២ខែ ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២២ និងមានផែនការត្រូវរំដោះផ្ទៃដីចំការមីននិងចំការសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង១ពាន់៧០០ហិចតា និងសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនចំនួន៧ខេត្ត។ សូមរំលឹកជំរាបជូនថាលទ្ធផលរយ:ពេល៦ខែ ឆ្នាំ២០២១នេះ គំរោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដែលបានផ្តល់ជំនួយឥតសំណងមានទំហំថវិកាដូច២០២២ដែរនោះ និងបានរំដោះដីចំការមីន/គ្រាប់សំណល់ជាតិផ្ទុះចំនួនជិត១ពាន់៨៣ហិចតា ដោយរុករកឃើញកំទេចគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង៥ពាន់គ្រាប់។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានសំដែងនូវការដឹងគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិនដែលបានគាំទ្រថវិកាមនុស្សមនុស្សធម៌ដ៏មានសារសំខាន់នោះ សំរាប់ទ្រទ្រង់សកម្មភាពអង្គភាពស៊ីម៉ាក់ក្នុងការរំដោះគ្រាប់មីននិងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ផ្តល់សុខសុវត្ថិភាពនិងគាំទ្រការអភិវឌ្ឍនៅកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner