មន្ត្រីជំនាញបសុព្យាបាល ចុះពិនិត្យសត្វគោ កើតជំងឺដុំពក ស្បែក នៅឃុំភ្នំដី ស្រុកភ្នំស្រុក

អត្ថបទដោយ៖
ជា សេឌី

  ខណះសត្វគោនៅក្នុងស្រុក ចេញរោគសញ្ញាដុំពកលើស្បែក ជុំវិញខ្លួន មន្ត្រីជំនាញបសុពេទ្យដឹកនាំដោយលោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរភូមិ/ឃុំ កងកម្លាំង  នៅថ្ងៃទី២០ ខែ      កក្កដា ឆ្នាំ២០២១ អញ្ជើញចុះពិនិត្យជាក់ស្តែង ដល់ផ្ទះប្រជាពលរដ្ឋមានគោ កើតជំងឺ ដុំពកស្បែក នៅឃុំភ្នំដី ស្រុកភ្នំស្រុក ។

លោកហ៊ុយ ទូចប្រាប់ថា សត្វគោឆ្លងជំងឺនេះដោយ ភាគច្រើន ឆ្លងតាមសត្វល្អិត ដូចជាមូស រុយ ឫ ដង្កូវ ដែលមាននៅក្នុងក្រោលគោ និងតាមរយៈការនាំគោ ក្របី ដែលមានជំងឺ ពីតំបន់ផ្សេងៗ ហើយអាចឆ្លងតាមរយៈការស៊ីចំណី និងផឹកទឹក រួមគ្នា ការបង្កាត់ពូជ ការព្យាបាល (មិនដូរម្ជុល)។      

    លោក ក៏ស្នើរសូមប្រជាពលរដ្ឋដែលមានសត្វ គោ ក្របី កើតជំងឺ ដុំពក ត្រូវដឹងថា   ជំងឺនេះពុំមានថ្នាំព្យាបាលមានប្រសិទ្ឋភាពទេ។ តែយើងអាចពិនិត្យតាមដាន គោ ក្របីជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលផ្ទុះជំងឺ ឫនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺ។

ករណីមានសង្ស័យ ហើយរាយការណ៏ជាបន្ទាន់ដល់ភ្នាក់ងារបសុពេទ្យដែលនៅជិតបំផុត លេខទូរសព្ទ័ 012 952 518។

សូមបញ្ជាក់ថា ជំងឺនេះមិនឆ្លងមកមនុស្សទេ វាកើតឡើងតាមរដូវកាលតែប៉ុណ្ណោះ៕គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner