អាស៊ានឆ្លងកូវីដ១៩មានជាង៧ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៧ម៉ឺន៧ពាន់២៤៨ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨៩៣នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៧ម៉ឺន៧ពាន់២៤៨ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៨៩៣នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៨ពាន់៣២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៩៥ម៉ឺន៥៨ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់២៨០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ម៉ឺន៦ពាន់២០០នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន១ម៉ឺន២ពាន់៣៦៦ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៩៣ម៉ឺន៩ពាន់៨៩៩ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧ពាន់២៤១នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន១ម៉ឺន១ពាន់៣០៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤២ម៉ឺន៦ពាន់៤៧៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨០ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៥០២នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៤ពាន់៥១៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៥១ម៉ឺន៧ពាន់៩០៣ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៥៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៦ពាន់៨៤៤នាក់។
ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៥ពាន់១៨៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៣ម៉ឺន៤ពាន់៧១០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៨១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់២៨១នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៨២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៨ពាន់៧៩៦ករណី។ ចំណែកការស្លាប់ថ្មី២១ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់១៤៩នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១៩៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៣ពាន់៤៤០ករណី។
ប្រទេសវៀតណាមមានការឆ្លងថ្មី៤ពាន់៣៣៥ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៦ម៉ឺន១៨០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៨០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៣៤នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន១៧០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៧១០ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន២២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០៥ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៦លាន២៦ម៉ឺន៥ពាន់៤៧៦ករណី, និងការស្លាប់មាន១២ម៉ឺន៥៩៥នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៩១លានករណី, និងការស្លាប់មានជាង៤លាន១១ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner