សម្តេច​តេ​ជោ​៖​ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប

​ភ្នំពេញៈ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ហាត់ប្រាណ​។ ហាត់ប្រាណ​គឺជា​វិធី​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​។​

ជាមួយ​រូបថត​ជាច្រើន​សន្លឹក​របស់​សម្តេច​ក្នុង​សកម្មភាព​កំពុង​ហាត់ប្រាណ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ល្ងាច​ថ្ងៃទី​២០​ ខែ​ក្កដា​នេះ​ថា ហាត់ប្រាណ​ គឺជា​វិធី​ដ៏​ល្អ សម្រាប់​មនុស្ស​គ្រប់រូប​ដែល​អាច​ហាត់​បាន​រាប់ទាំង​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩​ដែល​មិន​ធ្ងន់ធ្ងរ​ ​និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក។ ​របៀប​ហាត់​ខុសៗ​គ្នា​ទៅតាម​ចំណូលចិត្ត តាម​វ័យ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ដើម្បី​រក្សា​
​សុខភាព ។​

​សម្តេច​បន្តថា​” តាំងពី​កូ​វីដ​-១៩​រាតត្បាត​ខ្លាំង ខ្ញុំ​បានជ្រើសរើស​យក​ការ​ធាក់​កង់​ជាប្រចាំ មួយថ្ងៃ​៦០​នាទី​-៩០​នាទី និង​​ច្រើន​បំផុត​១២០​នាទី​ទៅតាម​ទម្ងន់​មុនពេល​ហាត់។ ​ខ្ញុំ​រក្សា​ទម្ងន់​៧៦, ៧៧, ៧៨ ដែល​កាលពី​៥​ខែ​មុន​ឡើងដល់ ៨៧​ស្ទើរតែ​រក​ខោ​ស្លៀក​លែង​បាន​។ ​ថ្ងៃនេះ​ខ្ញុំ​ស្លៀកខោ​ខ្លី​ជិះ​កង់​ហាត់ប្រាណ​ប្លែក​​ពី​លើក​មុន​ដែល​ស្លៀកខោ​វែង “​។​

​ក្នុង​សារ​នេះ ​សម្តេច​តេ​ជោ ​ឆ្លៀត​និយាយ​លេងសើច​ថា ​”​និយាយ​តិចៗ​កុំ​ឱ្យ​ប្រពន្ធ​ខ្ញុំ​លឺ គាត់​ប្រាប់​ខ្ញុំ​ថា (​បើ​ទៅ​ហាត់ប្រាណ​ត្រូវ​ស្លៀក​វែង​កុំ​ស្លៀក​ខោខ្លី​) ។​ ខ្ញុំ​មិនដឹងថា​តើ​គាត់​ខ្លាច​ខ្ញុំ​ត្រូវ​ក្តៅ​ខ្មៅ​? ឬ​គាត់​ខ្លាច​មនុស្ស​ផ្សេង​ឃើញ​ជើង​ខ្ញុំ​ក្រៅពី​គាត់​? (​សូមទោស​និយាយ​លេង​ទេ​កុំ​ប្រកាន់​)”៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner