រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីបង្ហោះសារលាលែងពីតំណែង បន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទើបប្រកាសលាលែងពីតំណែងដូចគ្នា

ម៉ាឡេស៊ី៖ តាមរយៈសារលើបណ្តាញសង្គមធ្វីតធើ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក Dzulkefly Ahmad បានបង្ហាញពីការសម្រេចចិត្តលាលែងរបស់លោក ខណៈការបង្ហោះសារបែបនេះ បានកើតឡើងបន្ទាប់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាម៉េរិក US-CDC ប្រកាសថា ស្រ្តីជនជាតិអាម៉េរិក វ័យ៨៣ឆ្នាំដែលជាអ្នកដំណើរលើនាវា Westerdam ពុំមានផ្ទុកវីរុសកូរ៉ូណាថ្មី ដូចម៉ាឡេស៊ីលើកឡើងនោះទេ ។

ការសម្រេចចិត្តខាងលើរបស់លោក Dzulkefly Ahmad ត្រូវបានធ្វើឡើងកំឡុងចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែកុម្ភៈនេះ ស្តីពីអ្នកឆ្លងជំងឺ COVID-19 ដែលបានជាសះស្បើយពីរនាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនមនុស្សជាសះស្បើយសរុបកើនដល់២០នាក់នៅម៉ាឡេស៊ី ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីកសិកម្ម និងកសិ-ឧស្សាហកម្មម៉ាឡេស៊ី លោក Salahuddin Ayub ក៏បានចេញសេចក្ដីថ្លែងការណ៍លើប្រព័ន្ធផ្សព្វផ្សាយ ពីការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក និងសុំទោស ក៏ដូចជាអរគុណដល់កសិករ និងអ្នកនេសាទទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ កំឡុងរយៈពេលនៃការបំពេញភារកិច្ច ជារដ្ឋមន្ត្រីរយៈពេលមួយឆ្នាំ និង៨ខែមកនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner