ខេត្តកំពង់ធំ ឆ្លងថ្មី៣៦នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៦នាក់ និងអ្នកស្លាប់ម្នាក់ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ។ ការឆ្លងថ្ងៃនេះ ជាតួលេខកើនឡើងចំនួន ២០នាក់ ធៀបនឹងម្សិលមិញ ដែលមានអ្នកឆ្លង ចំនួន១៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំង ៣៦នាក់ នោះ ជាពលរដ្ឋនៅក្រុងស្ទឹងសែន ៣នាក់, ស្រុកកំពង់ស្វាយ ១១នាក់, ស្រុកបារាយណ៍ ១១នាក់, ស្រុកតាំងគោគ ២នាក់, ស្រុកសន្ទុក ៦នាក់ និងពលរដ្ឋ ជាអ្នកស្រុកស្ទោងចំនួន ៦នាក់ ។

ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ១ពាន់៤៦៣នាក់, ព្យាបាលជាសះស្បើយចំនួន ៩៦២នាក់ និងមានអ្នកស្លាប់បានកើនដល់ចំនួន ៣០នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner