ខេត្តស្វាយរៀង ឆ្លងថ្មី៨៣នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៨៣នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៩នាក់ បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។ 

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៨៣នាក់នោះ រួមមាន២០នាក់ជាកម្មកររោងចក្រ, ៣៤នាក់រកឃើញវិជ្ជ មាននៅផ្សារកំពង់ត្រាចនៃស្រុករមាសហែក, ៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និង២១នាក់ទៀតបានឆ្លង លើពលរដ្ឋក្នុងក្រុងនិងស្រុកមួយចំនួនក្នុងខេត្ត។ ចំណែកអ្នកស្លាប់ គឺជាបុរសអាយុ៦៥ឆ្នាំនៅក្រុងស្វាយរៀង។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៩៦៥នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់១៥៣ នាក់ និងមានអ្នកស្លាប់សរុបចំនួ៦៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner