ខេត្តព្រៃវែង ឆ្លងថ្មី១០៨នាក់ (Video Inside)
ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ ក្នុងនោះ រួមមានសេចក្តីរាយការណ៍បញ្ជាក់ការឆ្លងកូវីដ១៩បានរាលដាលមកដល់ក្រុមគ្រួពេទ្យថែមទៀត។ សេចក្តីរាយ ការណ៍បញ្ជាក់ថាគ្រូពេទ្យ២នាក់ត្រូវបានគេរកឃើញមានកូវីដ១៩, និង៨នាក់ទៀតកំពុងស្ថិតក្រោមការតាមដាន សុខភាពបន្ទាប់ពីពួកគេរងអការៈក្អក, ឈឺក, ហៀរសំបោរ, និងក្តៅខ្លួន។ តួលេខឆ្លង១០៨នាក់ថ្ងៃនេះ គឺធ្លាក់ចុះ ៤៧នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១០៨នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៥នាក់, ស្រុកកំចាយមារ៥៥នាក់, ស្រុកពាមរក៍១០នាក់, ស្រុកពារាំង៧នាក់, ស្រុកកំពង់ត្របែក៦នាក់, ស្រុកមេសាង៥នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកព្រះសេ្តច៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកពាមជរ២នាក់, ស្រុកស្វាយអន្ទរ២នាក់, ស្រុកពោធិ៍ រៀង២នាក់, មកពីរាជធានីភ្នំពេញម្នាក់ និង មកពីខេត្តកណ្ដាល២នាក់។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ពាន់២៨៥នាក់, ព្យាបាលជាសះស្បើយ១ពាន់៨៨៧១នាក់ និងស្លាប់៥១នាក់។