ខេត្តកំពង់ចាម ឆ្លងថ្មី៦២នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦២នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។ តួលេខឆ្លងថ្ងៃនេះ បានកើនឡើងចំនួនចំនួន ១៦ ធៀបនឹងម្សិលមិញដែលបាន រកឃើញអ្នកឆ្លងចំនួន ៣៦នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានកើតឡើងលើពល រដ្ឋនៅក្នុងក្រុងកំពង់ចាមចំនួន៧នាក់, ស្រុកស្រីសន្ធរ ៤នាក់, ស្រុកកងមាស ២នាក់, ស្រុកបាធាយ ៦នាក់, ស្រុកស្ទឹងត្រង់ ៩នាក់, ស្រុកចំការលើ ១១នាក់, ស្រុកជើងព្រៃ ៧នាក់, ស្រុកព្រៃឈរ ៩នាក់, ស្រុកកោះសុទិន ម្នាក់, ឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ស្ពឺ ម្នាក់, និងមកពីខេត្តត្បូងឃ្មុំ ចំនួន ៥នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀត នោះវិញ គឺជាបុរសវ័យចំណាស់ អាយុ៨៤ឆ្នាំ ជាពលរដ្ឋនៅស្រុកព្រៃឈរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner