ក្រុមហ៊ុន៥ជាមួយទុនវិនិយោគជាង៣១លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដែលអាចផ្ដល់ការងារជាង៣ពាន់កន្លែង

អត្ថបទដោយ៖
Kien Sereyvuth

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៥កុម្ភៈនេះ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៥ រួមមាន៖

១- ក្រុមហ៊ុន SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦លាន២សែនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៤៣៥កន្លែង។

២- “ ក្រុមហ៊ុន ROYAL INNOTECH KNITWEAR CO., LTD  គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ១០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៦៥១កន្លែង។

៣- ក្រុមហ៊ុន LITKCONN TECHNOLOGY (CAMBODIA) CO., LTD  គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លាន៤សែនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៩៦កន្លែង។

៤-  ក្រុមហ៊ុន NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លាន៥សែនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

៥- SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨លាន៨សែនដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២០១កន្លែង។ គិតចាប់ពីដើមខែកុម្ភៈដល់ថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២០ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតបណ្តាក់ទុន មាន ចំនួន២៦ក្រុមហ៊ុន ជាមួយទឹកប្រាក់វិនិយោគសរុប៨២៩លាន២សែន ដុល្លារអាមេរិក និងអាចជួយ បង្កើតការងារ ជួន ប្រជាពលរដ្ឋ បាន១ម៉ឺន៦ពាន់៣២៩កន្លែង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner