ខេត្តប៉ៃលិន ឆ្លងថ្មី១២នាក់ (Video Inside)

ខេត្តប៉ៃលិន បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៧នាក់ ។ យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ទាំង១២នាក់នោះ រួមមាន ការឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៤នាក់ និងការឆ្លងនៅក្នុងសហគមន៍ចំនួន ៨នាក់ ។ អ្នកជំងឺថ្មីទាំងនោះ ជាពលរដ្ឋមកពីខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner