ខេត្តព្រះវិហារ ឆ្លងថ្មី១៥នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះជាងម្សិលមិញចំនួន ២នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ មានទីលំ នៅក្នុងក្រុងព្រះវិហារចំនួន ១៣នាក់ ស្រុកគូលែន ម្នាក់ និងស្រុកជ័យសែន ម្នាក់ ។

ខេត្តព្រះវិហារ រហូតមកទល់ នឹងពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៦៣នាក់ ក្រោយការព្យាបាលជាសះស្បើយនៅថ្ងៃនេះចំនួន ១១នាក់ និងមានអ្នកស្លាប់ ម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner