ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២១២នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ទៅ ២១២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់រហូតដល់ទៅ ១៣៨នាក់ ធៀបនឹងម្សិលមិញ ដែលបានរក ឃើញអ្នកឆ្លងចំនួន៧៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ រួមមានជាករណីឆ្លងនៅក្នុងសហ គមន៍ចំនួនតែ៩នាក់នោះទេ និង ២០៣នាក់ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ និង ឆ្លងលើពលករដែលកំពង់ធ្វើចតា្តឡីស័ក ។

គិតរហូតមកទល់នឹងពេលនេះ ខេត្តឧត្តរមានជ័យ បានរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ចំនួន ២ពាន់ ៩៨៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥៤៤នាក់ ដោយបូកបញ្ចូលទាំង អ្នកជាសះស្បើយនៅថ្ងៃ១៦នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner