ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៤០នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន១៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ គឺជាពលរដ្ឋ មានអាស័យដ្ឋាននៅក្នុងក្រុងសួង ៥នាក់, ស្រុកត្បូងឃ្មុំ ៥នាក់, ស្រុកក្រូចឆ្មា ៥នាក់, ស្រុកពញាក្រែក ១២នាក់, ស្រុកអូររាំងឪ ៤នាក់, ស្រុកតំបែរ ២នាក់ និងស្រុកមេមត់ចំនួន ៧នាក់ ។

ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ៦៨នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner