ហោរាសាស្រ្តប្រចាំថ្ងៃ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១
ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់កំពុងជួបប្រទះនឹងភាពរាំងស្ទះច្រើនជាមួយហេតុការណ៍ដែលមិនមានប្រយោជន៍ទាល់តែសោះ។ ថ្ងៃនេះលទ្ធផលដែលបានរំពឹងទុក មិនទាន់សម្រេចទៅឡើយទេ សូមរងចាំពេលវេលាបន្តិចទៀតសិន និងត្រូវប្រើប្រាស់ពេលវេលានេះរៀបចំគម្រោងផែន ការថ្មី។ ការចំណាយលុយកាក់ ត្រូវគិតគូរឲ្យបានម៉ត់ចត់ ព្រោះហានិភ័យសេដ្ឋកិច្ចស្ថិតនៅក្បែរអ្នក។ ក្នុងនោះដែរ សូមប្រយ័ត្នការរងរបួស។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាជាមួយថ្នាក់លើ ដូច្នេះសូមសម្តែងចេញនូវការងារដែលអ្នកបានគ្រោងទុក ប៉ុន្តែត្រូវគ្រប់គ្រងពាក្យសំដី ដោយជៀសវាងឲ្យបានពីមតិរិះគន់ចំពោះមនុស្សផងគ្នាក្នុងក្រុមកាងារ។ ក្នុងនោះលាភសំណាងថ្ងៃនេះ ផ្សារភ្ជាប់ទៅនឹងកាយវិការ និងពាក្យសំដីទាំងស្រុង ដូច្នេះបើអ្នកអាចធ្វើបាន លោកអ្នកនឹងទទួលជោគជ័យធំ។ ក្រៅពីនេះលោកអ្នកមានលទ្ធភាពយល់ដឹងពីបញ្ហា និងអាចដោះស្រាយបានយ៉ាងងាយស្រួល។ ទន្ទឹមនឹងនេះសូមយកចិត្តទុកដាក់ថ្លឹងថ្លែងរវាងសេចក្តីសុខផ្ទាល់ខ្លួន និងការងារ។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ឯអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ ដោយឡែក ការពិភាក្សាគឺអាចធ្វើទៅបាន តែត្រូវគ្រប់គ្រងចំណុចខ្លាំង និងខ្សោយរបស់អ្នកឲ្យបាន។ សូមគោរពលើភាពត្រឹមត្រូវ និងយោងទៅលើពត៌មានច្បាស់ការណ៍ប៉ុណ្ណោះ។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងធ្វើកិច្ចការនានារបស់ោកអ្នកនឹងដំណើរការទៅដោយរលូន និងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំក្នុងថ្ងៃនេះ។ ចំពោះលោកអ្នកដែលមិនពេញចិត្តនឹងការងារចាស់ ការដកខ្លួនចេញក្នុងពេលនេះជាការប្រសើរបំផុត។ ហើយចំពោះការបើកមុខរបរថ្មី បណ្តាក់ទុន ការទិញលក់ចលន និងអចលនទ្រព្យនឹងទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់ណាស់។ ប្រការតែមួយដែលលោកអ្នកត្រូវជៀសវាង គឺកុំជឿទុកចិត្តជ្រុលរហូតបង្ហាញគម្រោងផែនការរបស់ខ្លួនដល់អ្នកដទៃ។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរនឹងទទួលផលចំណេញយ៉ាងប្រសើរ។ ចំពោះលោកអ្នកដែលប្រកបការងារនឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកក្នុងការរៀបចំគម្រោងការសម្រាប់អនាគត រឺការពិភាក្សាការងារតូចធំ ពីព្រោះលោកអ្នកទទួលបានអំណោយផលក្នុងការចរចា និងការគ្រប់គ្រងស្ថានភាពអវិជ្ជមាន។ ចំពោះលោកអ្នកជាអាវីករ ទិសល្អប្រសើរសម្រាប់ដំណើរថ្ងៃនេះគឺទិសនិរតី។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារកស៊ីនានារបស់លោកអ្នកក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ និងចម្រើនលូតលាស់យ៉ាងខ្លាំងលើសពីការរំពឹងទុក។ អ្វីដែលអ្នកគួរចងចាំគឺ កុំបណ្តោយពេលវេលាចោល ពីព្រោះពេលវេលារបស់អ្នកមមានមិនច្រើននោះទេ ក្នុងនោះដែរ សូមមានភាពរហ័សរហួន ហើយកុំជំពាក់ចិត្តទៅរឿងមិនច្បាស់លាស់ច្រើនពេក។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបាន ប៉ុន្តែសូមប្រយ័ត្នចំពោះមនុស្សដែលធ្លាប់មានបញ្ហានឹងអ្នក។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅវិញដោយងាយឲ្យសោះ ។ ក្នុងពេលនេះលោកអ្នកអាចធ្វើការសម្រេចចិត្តធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ប៉ុន្តែក៏សូមយកចិត្តទុកដាក់ក្នុងការស្វែងរកបទពិសោធន៍ថ្មី ព្រមទាំងកែប្រែការតុបតែងខ្លួនប្រាណផងដែរ។ ភាពសាម័ញ្ញជ្រុលពេក មិនមែនជាផែនការល្អសម្រាប់ការងារនោះទេ។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំណាស់នឹងចូលក្នុងផ្ទះលោកអ្នក ពិសេសលទ្ធផលការងារដែលអ្នកបានរងចាំអស់ពេលយ៉ាងយូរនឹងទទួលបានដំណឹងក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ ចូរកុំខ្លាចរអានឹងបណ្តាក់ទុន ឬចាប់ផ្តើមការងារថ្មី ឬការផ្លាស់ប្តូរស្ថានភាពការងារ ព្រោះគ្មានអ្វីមកបង្អាក់លោកអ្នកបានទេ។ សម្រាប់អ្នកធ្វើការងាររដ្ឋ និងឯកជននានា ការតំឡើងប្រាក់បៀវត្សរ៍ ឬដំណឹងនៃការអភិវឌ្ឍន៍ក៏នឹងទទួលបានផងដែរ។ លើសពីនេះ ប្រសិនបើអ្នកមានបញ្ហាដែលមិនទាន់ដោះស្រាយ គួរយកពេលនេះដោះស្រាយរឿងរ៉ាវទាំងនោះឲ្យជ្រះស្រឡះ។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀបចំគម្រោងផែនការជាថ្មី។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ ឬការប្រែប្រួលរបត់ការងារដែលរហ័សពេក។ ដូច្នេះដើម្បីសម្រប និងដោះស្រាយបញ្ហានេះ សូមព្យាយាមអត់ធ្មត់ ពិនិត្យវាយតម្លៃផែនការអនុវត្តជាថ្មី ហើយសូមជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង។ ក្រៅពីនេះ ប្រសិនបើមិនមានការប្រញាប់ ឬភាពចាំបាច់ សូមផ្អាកការសម្រេចចិត្តសិន។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងារនានានឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាជិកនៅក្នុងក្រុមការងារ ដូច្នេះលោកអ្នកមានភាពងាយស្រួលដើម្បីប្រកបការងារឲ្យបានភាពជោគជ័យណាស់។ ក្រៅពីនេះ លោកអ្នកអាចធ្វើការដឹកនាំក្រុម គ្រប់គ្រងការងារទាំងឡាយឲ្យស្ថិតក្នុងស្ថានភាពហ្នឹងហ្ន៎ ដូច្នេះសូមប្រើឳកាសនេះទាញផលប្រយោជន៍ដែលអ្នកប្រាថ្នា។ ផ្ទុយទៅវិញការនិយាយដើមចុង ការទុកចោលពេលវេលា និងការមើលងាយស្ថានការណ៍គឺគួរតែយកចិត្តទុកដាក់ឲ្យខ្ពស់។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកដើម្បីទំនាក់ទំនងការងារតូចធំបានយ៉ាងល្អ។ ថ្ងៃនេះដំណឹងល្អមួយចំនួនអាចនឹងកើតឡើងនៅរវាងពេលព្រឹក។ ចំណែកាការចាកចេញទៅឆ្ងាយដើម្បីបំពេញការងារ ក៏អាចនឹងកើតឡើងផងដែរ ហេតុដូច្នេះសូមព្យាយាមបញ្ចប់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកឲ្យបានស្រេច។ ក្នុងវេលានេះ អ្នកក៏គួរមានការប្រុងប្រយ័ត្នចំពោះកំហុសឆ្គងផ្នែកឯកសារ ពិសេសគឺការបាត់បង់ពត៌មានសំខាន់។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ថ្ងៃនេះជំនួយគឺមានភាពចាំបាច់ខ្លាំង ដូច្នេះសូមកុំប្រថុយប្រថាន ប៉ុន្តែកុំការពិភាក្សា និងការជ្រោមជ្រែងពីមនុស្សដែលអ្នកជឿទុកចិត្ត។ ក្នុងនោះជម្លោះ ឬភាពមិនយល់ចិត្តគ្នាខ្លះនឹងអាចកើតឡើង ដូច្នេះសូមលោកអ្នកអត់ធ្មត់ ហើយការដើរចេញជាជម្រើសប្រសើរបំផុត។ ប្រសិនជាអាច សូមធ្វើការជាក្រុម។ ដោយឡែក សូមព្យាយាមរកពេលសម្រាកខ្លះ ចាកចេញដើម្បីលំហែកាយ ឬស្វែងរកភាពរីករាយសម្រាប់ខ្លួនឯងឡើងវិញ។
ចំណាំ
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ ចរ រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។ ភោគសម្បត្តិ តំណែងការងា ឳកាសល្អក្នុងជីវិត នឹងកើតឡើងចំពោះអ្នក។ ឆ្នាំទាំង៤ ឆ្លូវ រោង មមី រកា រាសីល្អមធ្យម។ ឆ្នាំទាំង៤ ជូត ខាល វក កុរ រាសីស្រុតចុះ។