បិទវត្តបុទុមវត្តី ១៤ថ្ងៃ ក្រោយរកឃើញព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងវត្តឆ្លងកូវីដ (Video Inside)

អាជ្ញាធរខណ្ឌដូនពេញ បានសម្រេចបិទខ្ទប់វត្តបទុមវតី ជាបណ្ដោះអាសន្នសិនក្រោយរកឃើញព្រះសង្ឃនិង ពលរដ្ឋមានកូវីដ-១៩ ចំនួន២០អង្គនិងនាក់។ វត្តបទុមវតីដែលនឹងបិទរយៈពេល១៤ថ្ងៃ មានទីតាំងតាមបណ្តោយ វិថីឧកញ៉ា ស៊ូស្រ៊ុន, ស្ថិតក្នុងភូមិ៣, សង្កាត់ចតុមុខ ក្នុងខណ្ឌដូនពេញ។

សេចក្តីរាយការណ៍បញ្ជាក់ថាអ្នកវិជ្ជមាន កូវីដ១៩ទាំង២០អង្គនិងនាក់ បានរកឃើញក្រោយការធ្វើតេស្តលើសង្ឃចំនួន១៧៧ អង្គ , និស្សិត ចំនួន២១៥ នាក់ , ពុទ្ធបរស័ទក្នុងវត្តចំនួន៧នាក់ និងជាងសំណង់ ចំនួន៤ នាក់ ។ ក្នុងចំណោមការឆ្លងទាំង២០អង្គនិងនាក់ នោះរួមមានព្រះសង្ឃ១០អង្គ និងសិស្សនិស្សិត១០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner