លួចម៉ូតូបានសម្រេចនៅខណ្ឌព្រែកព្នៅ រួចខំជិះរត់មកជាប់ខ្នោះសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ខណ:ម្ចាស់ទុកនៅផ្ទះ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចផ្សារព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះដេញតាមពីក្រោយនិងស្រែកចោរៗរហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៍ប្រទះកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ កំពុងជិះល្បាតតាមដងផ្លូវក៏ធ្វើការឃាត់ខ្លួនតែម្ដង ។

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះសុខ លីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរើសអេចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

បេីតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1K-3477 ជាម៉ូតូសម្រាប់ដឹកត្រីលក់ប្រចាំថ្ងៃ នៅមុខផ្ទះ រួចបានចាក់សោរត្រឹមត្រូវ ក៏បានចូលទៅក្នុងផ្ទះបាត់។

លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែមានបងប្អូនជាពលរដ្ឋនៅក្បែរខាងបានមកប្រាប់ថាមានជនសង្ស័យលួចម៉ូតូគាត់ជិះយកទៅបាត់ហើយ ខណ:នោះគាត់ក៏ស្រវេស្រវាយកម៉ូតូមួយគ្រឿងទៀតជិះដេញតាមជនសង្ស័យពីក្រោយ និងស្រែកចោរៗរហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈ តាមបណ្តោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះនឹងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យតាមដងផ្លូវធ្វើការឃាត់ខ្លួនបានភ្លាមៗ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបានហេីយ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅឲ្យមកយកជនសង្ស័យ ទៅចាត់ការបន្តតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner