អស្ចារ្យ! លោក Jeff Bezos និងអ្នករួមដំណើរផ្សេងទៀតបានត្រលប់មកផែនដីវិញដោយជោគជ័យ ក្រោយបញ្ចប់ការហោះហើរទៅកាន់ទីអវកាស

អាមេរិក៖ ដូចតាមការគ្រោងទុក កំពូលមហាសេដ្ឋីលំដាប់លេខ១លើពិភពលោក គឺលោក Jeff Bezos និង មនុស្សចំនួន០៣នាក់ផ្សេងទៀតបានត្រលប់មកកាន់ផែនដីវិញដោយជោគជ័យ បន្ទាប់ពីបញ្ចប់ការហោះហើរទៅកាន់ទីអវកាស តាមរយ:គ្រាប់រុ៉ក្តែត New Shepard របស់ក្រុមហ៊ុនអវកាស Blue Origin ដែលជារបស់លោក Bezos ផ្ទាល់ នៅថ្ងៃអង្គារសប្តាហ៍នេះ ។

នៅវេលាម៉ោងប្រមាណ៩៖១២នាទីម៉ោងនៅភាគខាងកើត គ្រាប់រ៉ុក្កែត New Shepard ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអវកាស Blue Origin បានដឹកកំពូលមហាសេដ្ឋីរូបនេះទៅកាន់ទីអវកាស ហើយបានចុះចតវិញយ៉ាងជោគជ័យ ។ ការហោះហើរនេះ មានរយៈពេលតែ ១០នាទី និង១០វិនាទីប៉ុណ្ណោះ បន្ទាប់គ្រាប់រ៉ុក្កែតបានបាញ់បង្ហោះចូលក្នុងលំហអាកាស ។ ក្រៅពីលោក Jeff Bezos នៅលើយាន្តអវកាសនោះ គឺមានប្អូនប្រុសរបស់លោកគឺលោក Mark និងលោក Wally Funk វ័យ ៨២ឆ្នាំជាអ្នកត្រួសត្រាយអាកាសចរណ៍ ព្រមទាំងលោក Oliver Daemen អាយុ ១៨ឆ្នាំជានិស្សិតមកពីប្រទេសហូឡង់ផងដែរ។

សូមជម្រាបថា ការហោះហើរនេះ បើទោះបីជាវាមិនបានចូលទៅក្នុងគន្លងគោចរ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon បានចាប់ផ្តើមបង្កើតឡើងកាលពីជាង២០ឆ្នាំមុន ហើយដែលជាលើកដំបូងដែលក្រុមហ៊ុន Blue Origin ដឹកមនុស្សទៅទីអវកាស ៕ ប្រភព: Reuters


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner