រោងចក្រកាត់ដេរ និងផលិតកាបូបចំនួន ៤ត្រូវបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលអាចបង្កើតការងារបានជាង ៨ពាន់នាក់

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២០កក្កដាឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៤ ជាមួយទុនវិនិយោគ៥១លាន១សែនដុល្លារអាមេរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន៨ពាន់១៥៥នាក់។ ក្រុមហ៊ុនទាំង៣រួមមាន

ទី១ ក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD លើគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ គម្រោងនោះមានទុនវិនិយោគប្រមាណ២លាន៦សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៦កន្លែង។

ទី២ ក្រុមហ៊ុន REMSTEX FASHION CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ គម្រោងនោះ មានទុនវិនិយោគប្រមាណ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ពាន់៩២៩កន្លែង។

ទី៣ ក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ គម្រោងនោះមានទុនវិនិយោគប្រមាណ៩លាន៥សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១ពាន់៨៥០កន្លែង។

ទី៤ ក្រុមហ៊ុន NEW WIDE APPAREL CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិត ម៉ាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣ពាន់៧០០កន្លែង។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner