ស្រុកទាំង៨នៃគោលដៅអាទិភាព នៅក្នុងខេត្តបាត់ដំបងនិងទទួលបាននូវវ៉ាក់សាំងក្នុងការចាក់ជូនប្រជាពលរដ្ឋ និង បងប្អូនកម្មករ នៅតាមរោងចក្រប្រមាណជិត ៣០ម៉ឺននាក់ បន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

     រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសុខាភិបាល ស្រុកគោលដៅអាទិភាពដែលត្រូវផ្តល់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនិងបងប្អូនកម្មកររោងចក្រនានា នៅតាមបណ្តាស្រុកទាំង០៨បន្ថែមទៀតក្នុងខេត្តបាត់ដំបង និងទទួលបាននូវវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាជននិងកម្មករ ចំនួនប្រមាណជិត៣០ម៉ឺននាក់បន្ថែមទៀត ពីក្រសួងសុខាភិបាល។

        នេះបើតាមការជូនដំណឹងនិងតារាងធ្វើការបែងចែករបស់ក្រសួងសុខាភិបាលផ្ញើជូនមករដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

       តាមការគូសបញ្ជាក់ពីឯកឧត្តម សឿម ប៊ុនរិទ្ធិអភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ខែកក្កដានេះ បានបញ្ជាក់ឲ្យដឹងថា៖រដ្ឋបាលខេត្តបាត៎ដំបង ទលបទទួលបានសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាល នូវតារាងបែងចែកវ៉ាក់សាំងបន្ថែមដល់ស្រុកគោលដៅក្នុងខេត្តបាត់ដំបង ចំនួន០៨ បន្ថែមពីក្រសួង ដើម្បីចាក់ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ ក្នុងស្រុកគោលដៅទាំងនោះសរុបចំនួន ២៧០.៨០៤នាក់ ក្នុងនោះកម្មករកម្មការិនី ចំនួន៤.១០០នាក់ ស្មើនិងវ៉ាក់សាំងសរុបដូសដែលត្រូវចាក់ទាំង០២ដូស ចំនួន ៥៤១.៦០៨ដូស។ ហើយស្រុកគោលដៅដែលត្រូវចាក់វ៉ាក់សាំងទាំងនោះ រួមមាន៖ ស្រុករតនមណ្ឌល, សំឡូត, កំរៀង, ភ្នំព្រឹក, គាស់ក្រឡ, រុក្ខគីរី, សង្កែនិងស្រុកបវេល ហើយស្រុកគោលដៅខាងលើនេះ គឺស្ថិតក្នុងចំណោមស្រុក-ក្រុងទាំ១៤ របស់ខេត្តបាត់ដំបងខណៈដែលដែលស្រុកក្រុង ចំនួន០៦ បានទទួលនូវវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន និងកំពុងតែដំណើរការចាក់ ចាប់តាំងពីថ្ងៃទី១២ ខែកក្កដាឆ្នាំ២០២១កន្លងមកហើយស្រុកទាំងនោះរួមមានៈក្រុងបាត់ដំបង, មោងឫស្សី, ឯកភ្នំ, ថ្មគោល, បាណន់ និងស្រុកសំពៅលូន។

       ថ្មីៗកន្លងទៅនេះ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងក្នុងឱកាសផ្តល់និងប្រគេនការចាក់វ៉ាក់សាំង ដលព្រះសង្ឃ ដូនជី តាជី និងគណៈកម្មការអាចារ្យវត្តនៅតាមវត្តទាំង៣២វត្តក្នុងក្រុងបាត់ដំបងសរុបចំនួនប្រមាណ១.០០០អង្គ-នាក់បានឲ្យដឹងថា៖ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង គ្រោងនិងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋក្នុងខេត្តខ្លួន ប្រមាណជាង ៧០ម៉ឺននាក់ ដែលមានអាយុត្រូវទទួលការចាក់វ៉ាក់សាំង ខណៈដែលពលរដ្ឋប្រមាណជាង១០ម៉ឺននាក់ត្រូវបានមន្ត្រីសុខាភិបាលបានធ្វើការចាក់រួចរាល់ទាំងពីរដូសរួចហើយ និងខ្លះទៀតក៏កំពុងតែទទួលការចាក់និងទើបតែបានដូសទី១។លោកប្រធានមន្ទីរក៏បានឲ្យដឹងទៀតថា៖ ក្នុងជំហានទី២ ហើយរហូតមកដល់ពេលនេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង ទើបតែទទួលបានវ៉ាក់សាំងប្រភេទ”ស៊ីណូហ្វាម” និង “ស៊ីណូវ៉ាក់” ប្រមាណជិត ២០ម៉ឺនដូស និងជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល។

     សូមបញ្ជាក់ផងដែរថា៖តាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖គិតចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកល ពីជំងឺឆ្លងកូវីដ-19 រហូតមកដល់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ស្ថានភាពនៃការឆ្លង និង ចម្លងពីជម្ងឺកូវីដ-19នៅក្នុងខេត្តបាត់ដំបង មានករណី៖ អ្នកឆ្លងជំងឺកូវីដ-19សរុប២.០៩០នាក់ បានព្យាបាលឲ្យជាសះស្បើយចំនួន ១.១៣០នាក់ ក្នុងនោះ ករណីស្លាប់សរុប២២ករណី(ជនបរទេស០១ករណី)និងកំពុងសំរាកព្យាបាល ៩៣៨នាក់។

       ដោយឡែកស្ថានភាពកូវីដ-19 ថ្ងៃទី២០ ខែកក្កដានេះ រដ្ឋបាលខេត្ត បានរកឃើញវិជ្ជមានថ្មីចំនួន៦១នាក់(សហគមន៍) ជាសះស្បើយចំនួន១៨នាក់។ស្លាប់ថ្មី០១ករណី(សរុប២២ករណី)និងកំពុងបន្តការព្យាបាល សរុបចំនួន ៩៣៨នាក់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner