កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់នៅចុងសប្ដាហ៍ទី៣ នៃខែកក្កដា

យោងតាមក្រសួងទេសចរណ៍នៅថ្ងៃនេះបានឲ្យដឹងថា រយៈពេលពីរថ្ងៃចុងសប្ដាហ៏កន្លងទៅ គឺថ្ងៃ១៧និងទី១៨ កក្កដាឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប៦ម៉ឺន៣ពាន់៤៨៨នាក់ ក្នុងនោះភ្ញៀវជាតិ៦ម៉ឺន២ពាន់៣៩៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១ពាន់៩៤នាក់។

គោលដៅទេសចរណ៍សំខាន់ៗដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេរួមមាន រាជធានីភ្នំពេញទទួលបាន១ម៉ឺន៨ពាន់៨៧៧នាក់, ខេត្តព្រះសីហនុទទួលបាន៧ពាន់៦៤៤នាក់, ខេត្តកំពតទទួលបាន៧ពាន់៦៣២នាក់, ខេត្តបាត់ដំបងទទួលបាន៥ពាន់៤០០នាក់, ខេត្តកំពង់ស្ពឺទទួលបាន៤ពាន់៩៣៥នាក់ និងខេត្តកណ្តាលទទួលបាន៤ពាន់៨០៣នាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវនៅសប្ដាហ៏នេះ មានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner