វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ ឆមាសទី២ ឆ្នាំ២០២១

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២១ របស់វិទ្យាស្ថាន តាមប្រព័ន្ធអនឡាញ(ZOOM) ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើន នៅថ្ងៃ ទី២០
ខែ កក្កដា ឆ្នាំ ២០២១

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកទាំងអស់និងអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថាន រាយការណ៍អំពីលទ្ធផលសម្រេចបានសម្រាប់ឆមាសទី១និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ របស់វិទ្យាស្ថាន។ បន្ទាប់ពីបានត្រួតពិនិត្យរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានឯកភាពទាំងស្រុងចំពោះរបាយការណ៍ខាងលើ។

ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់និងជំរុញឱ្យបន្តការអនុវត្តផែនការដែលបានដាក់ចេញបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner