ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨ករណី និងស្លាប់៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ក្រុងសៀមរាប៤៣នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម២៣នាក់, ស្រុកប្រាសាទបាគង២នាក់,ស្រុកពួក៦នាក់,ស្រុកវ៉ារិន៧នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់, មកពីខេត្តប៉ៃលិនម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ៧នាក់។

ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសសញ្ជាតិអាមេរិក ឈ្មោះ MANN JOE MARLON អាយុ៥៩ ឆ្នាំនៅក្រុងសៀមរាប ,ទី២ស្ត្រី អាយុ៣៥ឆ្នាំ នៅក្រុងសៀមរាប, ទី៣ បុរសអាយុ៦៥ឆ្នាំ នៅស្រុកសូទ្រនិគម និងទី៤ បុរសអាយុ៦១ឆ្នាំ នៅ ក្រុងសៀមរាប។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់៣១៧នាក់, ព្យាបាលជាសះ ស្បើយចំនួន១ពាន់៤៩៦នាក់និងស្លាប់៣១នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner