នៅរដ្ឋ Oregon 🇺🇸 ភ្លើងឆេះព្រៃ “The Bootleg Fire” បានឆេះរាលដាលលើផ្ទៃដីជាង ៣០ម៉ឺនហិចតា

អត្ថបទដោយ៖
AMS OneMinute

នៅរដ្ឋ Oregon 🇺🇸 ភ្លើងឆេះព្រៃ “The Bootleg Fire” បានឆេះរាលដាលលើផ្ទៃដីជាង ៣០ម៉ឺនហិចតា ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ហើយអ្នកពន្លត់អគ្គិភ័យជាង ២ពាន់នាក់កំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។ នេះបើតាម BBC ថ្ងៃទី២០ កក្កដា។

ភ្លើងឆេះព្រៃនេះកើតឡើងចាប់តាំងពីថ្ងៃទី៦ កក្កដាមកម្ល៉េះ ហើយបានដុតបំផ្លាញតំបន់មួយដែលធំជាងទីក្រុង Los Angeles ផងដែរ។ មកទល់ពេលនេះ ផ្ទះ និងអគារចំនួន ១៦០ត្រូវបានបំផ្លាញ ខណៈប្រជាជនយ៉ាងតិច ២ពាន់នាក់ត្រូវបានជម្លៀសទៅតំបន់សុវត្ថិភាព។

អគ្គិភ័យនេះអាចបង្កឱ្យមានព្យុះកំបុតត្បូងបក់កំដៅផ្សែង និងខ្យល់ខ្លាំង។ ភ្លើងឆេះព្រៃនេះ រាលដាលត្រឹមប៉ុន្មាន ៣-៤គីឡូម៉ែត្រការេប៉ុណ្ណោះ ឬតិចជាងនេះ ក្នុងរយៈពេល ២-៣ថ្ងៃដំបូង ប៉ុន្តែរាលដាលបន្ថែមដល់ទៅជាង ១០០គីឡូម៉ែត្រការេ ក្នុងប៉ុន្មានថ្ងៃបន្ទាប់។

ភ្លើងឆេះព្រៃភាគច្រើនបណ្តាលមកពីភាពស្ងួតនៃព្រៃឈើ និងរុក្ខជាតិដទៃទៀត។ តំបន់ភាគខាងត្បូងនៃរដ្ឋ Oregon ក៏ដូចជាតំបន់ភាគខាងលិចភាគច្រើន គឺមានអាកាសធាតុស្ងួតខ្លាំង។

ប្រភព៖ BBC

ads banner