កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១

ដីឥដ្ឋ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ របស់មជ្ឈមណ្ឌល តាមប្រព័ន្ធអនឡាញ(ZOOM) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ
ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌលនៅថ្ងៃ ទី២០ ខែ កក្កដា ឆ្នាំ២០២១ ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯកប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ចំពោះសមាជិក សមាជិកាអង្គប្រជុំ និងអនុញ្ញាតឱ្យការិយាល័យរដ្ឋបាល-សរុបនៃមជ្ឈមណ្ឌល អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅការងារបន្តសម្រាប់ខែសីហា ឆ្នាំ២០២១ ជូនអង្គប្រជុំ ដើម្បីមានមតិចូលរួមផ្តល់យោបល់។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯកប្រធានមជ្ឈមណ្ឌល មានប្រសាសន៍ណែនាំនិងដាក់ទិសដៅការងារបន្ត ដូចខាងក្រោម៖
១-បន្តអនុវត្តគោលការណ៍ណែនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងលិខិតបទដ្ឋាននានាពាក់ព័ន្ធមុខងាររបស់ខ្លួន។

២-ត្រួតពិនិត្យអក្ខាវិរុទ្ធលើរបាយការណ៍ឡើងវិញ មុននឹងបញ្ជូនទៅមន្ទីរចាត់ការ។
៣-ត្រៀមគ្រប់គ្រងថ្នាក់បរិញ្ញាបត្រជំនាញពន្ធនាគារ ជំនាន់ទី២-៣។
៤-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់មជ្ឈមណ្ឌល។
៦-បន្តគ្រប់គ្រងវត្តមាន-អវត្តមានមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌល។
៧-បន្តចូលរួមការធ្វើអនាម័យថ្នាក់រៀន បន្ទប់ធ្វើការងារ និងបរិស្ថានតំបន់E ដែលមជ្ឈមណ្ឌលទទួលខុសត្រូវ។
៨-បន្តចូលរួមបង្ការទប់ស្កាត់ការរីករាលដាលពីជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការណែនាំ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner