ក្រុមកីឡាការិនីប្រទេស Norway ត្រូវរងពិន័យបន្ទាប់ពី ស្លៀកខោខ្លី ជំនួសឱ្យឈុតប៊ីគីនី នៅការប្រកួត European Beach Handball Championships

ក្រុមកីឡាការិនីបាល់បោះឆ្នេរខ្សាច់ របស់ប្រទេស Norway ត្រូវបានពិន័យជាប្រាក់ចំនួន ១.៥០០ អឺរ៉ូ ពីបទស្លៀកខោខ្លីជំនួសឱ្យឈុតប៊ីគីនីនៅការប្រកួតពានរង្វាន់បាល់បោះឆ្នេរខ្សាច់នៅទ្វីបអឺរ៉ុប European Beach Handball Championships ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។សហព័ន្ធកីឡាបាល់បោះអឺរ៉ុប (EHF) បានបញ្ជាក់ថា ការដាក់ពិន័យទៅក្រុមកីឡាការិនីរបស់ប្រទេស Norway ដោយសារតែករណី “សម្លៀកបំពាក់មិនត្រឹមត្រូវ” តាមច្បាប់នៃការប្រកួត។

ក្រុមកីឡាការិនី Norway បានស្លៀកខោខ្លីជំនួស ឈុតប៊ីគីនីអំឡុងការប្រកួតដណ្តើម​មេដាយសំរិទ្ធ​ជា​មួយ Spain នៅ Varna ប្រទេស Bulgaria ។

សេចក្តីថ្លែងការណ៍របស់លោក Kare Geir Lio ប្រធានសហព័ន្ធកីឡាបាល់បោះប្រទេស Norway (NHF) បានបញ្ជាក់ថា ខ្លួននឹងបង់ប្រាក់ ប្រសិនបើ​កីឡា​ការិនី​​របស់ពួកគេត្រូវបានពិន័យ ដែលគណៈ​កម្មការ​វិន័យ​បានដាក់​ពិន័យ​ជាប្រាក់ចំនួន ១៥០ អឺរ៉ូសម្រាប់កីឡាការិនីម្នាក់ សរុបចំនួន ១៥០០ អឺរ៉ូ។ លោក Kare Geir Lio ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថារាល់ការពិន័យ​នឹងត្រូវ​បង់​ប៉ុន្តែបានបន្ថែមថា“ វាគួរតែជាជំរើសឥតគិតថ្លៃក្នុងក្របខ័ណ្ឌស្តង់ដារ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner