រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺ កូវីដ.១៩ អ្នកដំណើរចំនួន ២នាក់

ខេត្តរតនគិរី ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការរកឃើញមនុស្សចំនួន ២នាក់ បន្ថែមទៀត ដែលបានរកឃើញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ប្រចាំនៅគោល ដៅស្ពានស្រែពក ស្រុកកូនមុំ បានធ្វើតេស្តរហ័ស លើអ្នកដំណើរចូលមកខេត្តរតនគិរី ចំណែក ប្រជាពលរដ្ឋនៅក្នុងខេត្ត រកមិនមានអ្នកវិជ្ជមានកូវីដ.១៩ បន្ថែមទៀតទេ។ បច្ចុប្បន្ន អ្នកទាំងពីរខាងលើ ព្រមទាំងអ្នកពាក់ព័ន្ធ បានបញ្ជូនទៅព្យាបាល និងធ្វើចត្តាឡីសាក់ នៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តរតនគិរី មានអ្នកវិជ្ជមានកូវីដ.១៩ សរុបចំនួន ៦៤២នាក់ អ្នកជាសះស្បើយចំនួន ៤៤៤នាក់ និងអ្នកស្លាប់៤នាក់។
បើទោះជា មានការខិតខំ ស្រាវជ្រាវបន្តនៅក្នុងខេត្ត មិនមានអ្នកឆ្លងជំងឺកូវីដ.១៩ បន្ថែមទៀតយ៉ាងណាក្ដី រដ្ឋបាលខេត្តនៅតែបន្ត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ. ១៩ ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនឲ្យនៅដោយឡែកពីអ្នកដទៃ ព្រមទាំងតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់។ យ៉ាងណាមិញ ត្រូវប្រកាន់ឲ្យខ្ជាប់ បីកុំ និងបីការពារ៕ដោយ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner