គម្រោងអភិវឌ្ឍលំនៅឋាន “កំណប់ឋានសួគ៌” របស់ក្រុមហ៊ុនសុខាអូតែល នៅលើ”ភ្នំបូកគោ” ខេត្តកំពត គ្រោងនឹងធ្វើក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី០៧ ខែមីនាខាងមុខ
គម្រោងថ្មីដ៏ធំអស្ចារ្យ ” កំណប់ឋានសួគ៌ ” របស់ក្រុមហ៊ុន សុខា អូតែល ជាក្រុមហ៊ុនបាន ធ្វើ ការវិនិយោគលើវិស័យ សណ្ឋាគារខ្នាតអន្តរជាតិតាំងពីឆ្នាំ ១៩៩៧ នឹងរៀបចំបើកការដ្ឋានគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅលើ”ភ្នំបូកគោ” នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងអ្នកវិនិយោគជាច្រើន បានស្គាល់ពីគម្រោងនេះ កាន់តែច្បាស់ ជាពិសេសនោះទទួលបានឱកាសវិនិយោគបានមុនគេទៀតផង ។
តំណាង ក្រុមហ៊ុនសុខាអូតែល បានបញ្ជាក់ថា ក្រុមហ៊ុនសុខាអូតែល ជាក្រុមហ៊ុននាំមុខមួយ នៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ដែលមានចម្ងាយប្រហែល ១៨៩ គ.ម តែប៉ុណ្ណោះ ពីរាជធានីភ្នំពេញ និងមានទីតាំងស្ថិតនៅជិតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា កំពង់ផែទេសចរណ៍ខេត្តកំពត,កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ,ផ្លូវរថភ្លើង,និងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុជាដើម ។
តំណាងក្រុមហ៊ុនរូបនេះ បន្ថែមថា ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”មានសក្តានុពលធំៗ ដែលមានភាពទាក់ទាញវិនិយោគិន មកធ្វើវិនិយោគ លើគម្រោងបុរីមរកតឋានសួគ៌,គម្រោងបុរីអម្រឹតឋានសួគ៌ និងគម្រោងក្រោន អុីស្តេត ដែលនឹងប្រកាសបើកគម្រោងបន្តជាផ្លូវការចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះតទៅ ជាមួយនឹងតំបន់ធម្មជាតិដ៍គួរឲ្យទាក់ទាញបំផុត ពោរពេញទៅដោយសម្រស់ព្រៃប្រឹក្សា ទឹកធ្លាក់ ជ្រោះជ្រលងដងអូរ ផ្កា និងរុក្ខជាតិប្លែកៗ ព្រមទាំងផ្ទាំងថ្មធម្មជាតិ ឬរូបប្រាសាទជាដើម ។
លើសពីនេះ ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ត្រូវបានចាត់ទុកជាកន្លែងដ៍សក្តិសិទ្ធិ សម្រាប់ការគោរពបូជា បន់ស្រន់ និងធ្វើសមាធិផងដែរ ។ ពិសេសជាងនេះទៀតនោះ ក៍ជាតំបន់ប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយ ដែលត្រូវបានរកឃើញ និងធ្វើការអភិវឌ្ឍតាំងតែពីទសវត្សឆ្នាំ១៩២០ និងបានក្លាយជាទីក្រុងលើភ្នំដំបូងគេបង្អស់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមស្នាមព្រះហស្ថដឹកនាំដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយបានក្លាយជាកេរ្ត៍មរតកដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ហើយត្រូវបានសិក្សាស្រាវជ្រាវ និងចាត់ទុកជារមណីយដ្ឋានសុខភាពដ៍ពិសេស ដែលអាចព្យាបាលជម្ងឺផ្សេងៗដោយធម្មជាតិ ៕
ទីតាំងកម្មវិធី៖ ស្ថិតនៅឧទ្យានជាតិព្រះមុន្នីវង្ស”បូកគោ”(កំពត) ក្នុងគម្រោងទី៣-ក្រោន អុីស្តេត។
https://goo.gl/maps/Khn6Tv5gSW57Hk1t9
សម្រាប់ព័ត៌មានបន្ថែម៖ 067 200 777/098 200 777/099 200 777