សកលវិទ្យាល័យអាស៊ីអឺរ៉ុប បានប្រគល់ប័ណ្ណសរសើរសម្រាប់និស្សិតឆ្នើមប្រចាំឆ្នាំ និងតែងតាំង ជាប្រធាន-អនុប្រធានថ្នាក់ គឺជាគម្រូ ជានិមិត្តរូបសម្រាប់និស្សិតដទៃទៀត
ក្នុងឱកាសប្រគល់លិខិតតែងតាំងប្រធាន-អនុប្រធានថ្នាក់ និស្សិតពូកែប្រចាំឆ្នាំ អាហាររូបករណ៍សាកលវិទ្យាល័យតាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងប័ណ្ណសសើរសម្រាប់និស្សិតដែលបាន ចូលសិក្សាស្រាវជ្រាវក្នុងបណ្ណាល័យច្រើនជាងគេ នាព្រឹក ថ្ងៃទី២៥ ខែកុម្ភៈនេះ លោក សួស សោភា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងផ្នែកចុះកម្មសិក្សា និងស្វែងរកការងារនៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថានិស្សិត ដែលជាប្រធាន-អនុប្រធានថ្នាក់ គឺជាគម្រូសម្រាប់និស្សិតដទៃទៀត ។
លោក សួស សោភា បានបញ្ជាក់ថា ភាពជានិមិត្តរូប អ្នកមានកិត្តយសកេរ្តិ៍ឈ្មោះភាពល្បី ល្បាញ និងជាគំរូគេ គឺផ្តើមចេញពីនិស្សិតពូកែក្នុងការសិក្សា រីឯភាពជាអ្នកដឹកនាំ ឬក្លាយជាអ្នក ដឹកនាំគឺ ផ្តើមចេញពីការធ្វើប្រធាននិងអនុប្រធានថ្នាក់នេះឯង ។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានលើកសរសើរ ចំពោះការលះបង់ពេលវេលា កម្លាំងកាយចិត្តរបស់ ប្អូនដែលជាប្រធានអនុប្រធានថ្នាក់ ក្នុងការគ្រប់គ្រង និស្សិតក្នុងថ្នាក់និងអនុវត្តវិន័យរបស់សាកលវិទ្យាល័យ ព្រមទាំងទទួលនិងផ្តល់ព័ត៌មាន ពីសាកល វិទ្យាល័យ ទៅនិស្សិត និងពីនិស្សិតទៅសាកលវិទ្យា-ល័យវិញ ព្រោះការគ្រប់គ្រងនិស្សិត គឺមិនដូចការ គ្រប់គ្រងបុគ្គលិកទេ វាពិបាកតែជាបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំនិង ជាអនុស្សាវរីយ៍ដ៏ល្អមួសម្រាប់ ថ្ងៃអនាគត ។ និស្សិត ដែលជា អ្នកគ្រប់គ្រងថ្នាក់ចំនួន២០៣គឺសុទ្ធតែជាជនគំរូ និង ជានិមិត្តរូបនៃ និស្សិតសរុបជាង ១ម៉ឺននាក់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបយើងនេះ។
លោកបណ្ឌិត ជា សុភាព បានជំរុញលើកទឹកចិត្តឱ្យបងប្អូនជាប្រធាន អនុប្រធាន ថ្នាក់ និង និស្សិតពូកែទាំងអស់ ត្រូវបន្តចូលរួមក្នុងដំណើរការ សិក្សារៀនសូត្រឲ្យកាន់តែសកម្មថែមទៀត និងមាន ប្រសិទ្ធភាពដើម្បីជាប្រយោជន៍ក្នុងការពង្រឹងពុទ្ធិ ជំនាញ កាន់តែប្រសើរក្នុងគោលបំណង អភិវឌ្ឍន៍ ខ្លួនឯង និងសង្គមជាតិ ។ លោកបណ្ឌិតបានបន្តទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយក ចិត្ត ទុកដាក់ទៅលើគុណភាពនៃការបណ្តុះបណ្តាលជាពិសេស ជំរុញ និងលើកស្ទួយកិច្ចការស្រាវ ជ្រាវតាម គ្រប់រូបភាពដោយមានសម្ភារៈរូបវ័ន្តត្រូវនឹងជំនាញសិក្សា និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍិជាតិនៃកម្ពុជា និងតំបន់ ព្រមទាំងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាន កាន់តែ ច្រើនឡើង ជាពិសេសមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការ ទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅប្រទេសផងដែរ ស្របតាមចក្ខុវិស័យ បេសកកម្ម គោលដៅ និង ផែន ការយុទ្ធសាស្រ្តរបស់ខ្លួន ៕