ធនាគារកណ្តាលថៃ៖ សេដ្ឋកិច្ចរបស់ថៃនឹងធ្លាក់ចុះទាបជាងការព្យាករណ៍ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)
Video: https://fb.watch/v/I4NlzI63/
ថៃ៖ ធនាគារកណ្តាលរបស់ប្រទេសថៃបញ្ជាក់ថា សេដ្ឋកិច្ចរបស់ថៃអាចប្រឈមនឹងហានិភ័យធ្លាក់ចុះគួរអោយកត់សម្គាល់ ហើយអាចមានកំរិតទាបជាងការព្យាករណ៍ជាមូលដ្ឋាន ស្របពេលប្រទេសអាស៊ីដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ បានជួបកំណើនដ៏ខ្ពស់នៃករណីឆ្លងជំងឺកូវីដ១៩នាពេលថ្មីៗនេះ ។
នាយកជាន់ខ្ពស់នៅធនាគារថៃ (BOT) លោកស្រី Chayawadee Chai-Anant បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់អ្នកវិភាគថា ការរឹតត្បិតនេះនឹងមានផលប៉ះពាល់ខ្លាំងជាងការរំពឹងទុកទៅលើសេដ្ឋកិច្ច ។ លោកស្រីបានសង្កត់ធ្ងន់ថា គោលនយោបាយនេះ អាចធ្ងន់ធ្ងរជាងការរំពឹងទុក ហើយវានឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចច្រើនជាងការព្យាករណ៍ ។
សូមរំលឹកថា កាលពីខែមុន ធនាគារថៃ (BOT) បានកាត់បន្ថយការព្យាករណ៍កំណើនផលិត ផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២១ ពី៣.០%ទៅ១.៨% និងទស្សនវិស័យឆ្នាំ២០២២ ពី៤.៧% មកនៅត្រឹម៣.៩% ដោយសារចំនួនភ្ញៀវទេសចរបរទេសមានចំនួនទាបជាងការរំពឹងទុក ៕ ប្រភព៖ Reuters


